កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ២០១៤៖ ក្រុមជម្រើស​ជាតិអាល្លឺម៉ង់
09, Jun 2014 , 3:29 pm        
រូបភាព
អាល្លឺ​ម៉ង់គឺ​ជាក្រុមដ៏​ជោគ​ជ័យមួយ​នៅ​ក្នុងពិភពលោក។ ក្រុមឥន្ទ្រីដែកមួយនេះ ធ្លាប់បាន​បង្ហាញ​ខ្លួន​១៧លើក​នៅ​ក្នុងយុទ្ធនាការ World Cup ដោយ​ឈ្នះ​ជើងឯក​បីលើក (ឆ្នាំ​១៩៥៤ ឆ្នាំ​១៩៧៤ និង​ឆ្នាំ​១៩៩០ ) ជើងឯក​រងមួយលើក (ឆ្នាំ​២០០២ ) និង​លេខបីពី​រលើក (ឆ្នាំ២០០៦ និង​ឆ្នាំ២០១០ )។ នៅរាល់ការបង្ហាញ​ខ្លួន អាល្លឺម៉ង់តែងតែ​ឈាន​ផុត​វគ្គ​ជម្រុះតាមពូល។



បច្ចុប្ប​ន្ន អាល្លឺម៉ង់​មាន​ចំណាត់​ថ្នាក់​លេខ​២នៃតារាង FIFA។ ក្នុងចំណោម​កីឡាករល្អៗ​ជាច្រើន​របស់ឥន្ទ្រីដែក Philipp Lahm ត្រូវបាន​ចាត់ទុក​ថា ជាកីឡាករ​ដែលមាន​បញ្ញា​ខ្ពស់​ក្នុងពេលប្រកួត រីឯកម្លាំង​សំខាន់ផ្សេងទៀត​រួមមានអ្នកចាំទី Manuel Neuer, Bastian Schweinsteiger, Thomas Muller, Mesut Ozil, Mario Gotze និង Miroslav Klose ខណៈខ្សែការពារ Erik Durm គឺ​ជាកម្លាំងថ្មីដ៏គួរឲ្យកត់សម្គាល់។ Franz Beckenbauer, Gerd Müller និង Lothar Matthaus សុទ្ធតែ​ជាអតីតកីឡាករ​ដែល​បានសាងកេ​រ្តិ៍ឈ្មោះដ​ល់វិស័យ​បាល់ទាត់អាល្លឺម៉ង់។

ឈុ​តជម្រើស​ជាតិអា​ល្លឺម៉ង់

គ្រូបង្វឹក៖ លោក Joachim Low


អ្នក​ចាំទី:
Manuel Neuer (Bayern Munich), Roman Weidenfeller (Borussia Dortmund), Ron-Robert Zieler (Hannover)

ខ្សែកា​រពារ:
Jerome Boateng (Bayern Munich), Erik Durm (Borussia Dortmund), Kevin Grosskreutz (Borussia Dortmund), Benedikt Howedes (Schalke), Mats Hummels (Borussia Dortmund), Philipp Lahm (Bayern Munich), Per Mertesacker (Arsenal), Shkodran Mustafi (Sampdoria).

ខ្សែ​បម្រើ​:
Julian Draxler (Schalke), Matthias Ginter (Freiburg), Mario Gotze (Bayern Munich), Christoph Kramer (Borussia Monchengladbach), Sami Khedira (Real Madrid), Toni Kroos (Bayern Munich), Thomas Muller (Bayern Munich), Mesut Ozil (Arsenal), Andre Schurrle (Chelsea), Bastian Schweinsteiger (Bayern Munich).

ខ្សែប្រ​យុទ្ធ:
Miroslav Klose (Lazio), Lukas Podolski (Arsenal)៕


ទស្ស​នា​វីដេអូ៖

© រក្សាសិទ្ធិដោយ thmeythmey.com