កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ២០១៤៖ ក្រុម​ជម្រើសជាតិ​ហ្គា​ណា
09, Jun 2014 , 9:35 pm        
រូបភាព
ហ្គា​ណា នឹង​ចូល​លេង​ក្នុង​យុទ្ធនាការ World Cup សម្រាប់​រយៈពេល​បី​លើកជាប់ៗគ្នា។ ក្រុម​ដែលមាន​រហស្សនាម​ថា «ផ្កាយ​ខ្មៅ» មួយ​នេះ បានបង្ហាញ​ភាពលេច​ធ្លោ​យ៉ាងខ្លាំង​ដោយ​កាលពី​ឆ្នាំ២០០៦ ពួកគេ​បាន​ឈានចូល​ដល់​វគ្គ១៦ក្រុម​ចុងក្រោយ ខណៈ​កាលពី​ឆ្នាំ២០១០ ពួកគេ​បាន​ឈានទៅដល់​វគ្គ​មួយ​ភាគ​បួន​ផ្តាច់ព្រ័ត្រ​ដែលជា​ចំណាត់ថ្នាក់​ដ៏​ខ្ពស់បំផុត​សម្រាប់​ក្រុម​មកពី​តំបន់​អាហ្វ្រិក។



បច្ចុប្បន្ន ពួកគេ​កំពុងមាន​ចំណាត់ថ្នាក់​ទី៣៧នៃ​តារាង FIFA។ ការវិល​មក​បង្ហាញខ្លួន​សម្រាប់​ក្រុម​ជម្រើស​វិញ​របស់ Michael Essien គឺជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ ហើយ​កីឡាករ​ផ្សេងទៀត​ដែល​អាច​សមត្ថភាព​ខ្ពស់​នោះ​មានដូចជា Kwadwo Asmoah, Asamoah Gyan និង Kevin-Prince Boateng។ វីរបុរស​បាល់ទាត់​ហ្គា​ណា​រួមមាន Abedi Pele, Samuel Kuffour និង Ibrahim Sunday។

ឈុត​ជម្រើសជាតិ​ហ្គា​ណា

គ្រូបង្វឹក៖ លោក Kwesi Appiah


អ្នកចាំទី៖ Fatau Dauda (Orlando Pirates), Adam Kwarasey (Stromsgodset), Stephen Adams (Aduana Stars).

ខ្សែការពារ:
Samuel Inkoom (Platanias), Daniel Opare (Standard Liege), Harrison Afful (Esperance), John Boye (Rennes), Jonathan Mensah (Evian), Rashid Sumalia (Mamelodi Sundowns).

ខ្សែបម្រើ:
Michael Essien (AC Milan), Sulley Muntari (AC Milan), Rabiu Mohammed (Kuban Krasnodar), Kwadwo Asamoah (Juventus), Emmanuel Agyemang-Badu (Udinese), Afriyie Acquah (Parma), Christian Atsu (Vitesse), Albert Adomah (Middlesbrough), Andre Ayew (Marseille), Mubarak Wakaso (Rubin Kazan).

ខ្សែប្រយុទ្ធ:
Asamoah Gyan (Al Ain), Kevin-Prince Boateng (Schalke 04), Abdul Majeed Waris (Valenciennes), Jordan Ayew (Sochaux)៕





© រក្សាសិទ្ធិដោយ thmeythmey.com