កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ២០១៤៖ ក្រុម​ជម្រើស​ជាតិ​អាល់​ហ្សេរី
10, Jun 2014 , 3:01 pm        
រូបភាព
អាល់​ហ្សេ​រីនឹង​បង្ហាញមុខ​ក្នុងព្រឹត្តិការណ៍ World Cup ជាលើ​កទីបួន។ កាលពី​ឆ្នាំ​១៩៨២ អាល់​ហ្សេរី បានក្លាយ​ជាក្រុម​អាហ្វ្រិក​ទីមួយ​ដែល​បានឈ្នះ​ការប្រកួតដល់​ទៅ​ពីលើក​ក្នុង World Cup ប៉ុន្តែពួក​គេ​មិនអាចឆ្លង​ចូល​វគ្គ​បន្ទាប់ឡើយ​ដោយ​សារ​ចំនួន​គ្រាប់បាល់​បញ្ចូលទី​តិចជាង អា​ល្លឺម៉ង់ និងអូទ្រីស បើ​ទោះបី​ជាពួក​គេមាន​ពិន្ទុ​ស្មើគ្នាក៏​ដោយ។ នៅ​ឆ្នាំ​១៩៨៦ និង​ឆ្នាំ​២០១០ អាល់ហ្សេរី បាន​ធ្លាក់ចេញ​ដោយ​មិន​បាន​ទទួល​ពិន្ទុណា​មួយ​ត្រឡប់​ទៅ​ផ្ទះ​វិញ។



អាល់​ហ្សេរី​ស្ថិត​ក្នុង​ចំណា​ត់​ថ្នាក់ទី​២២នៃតារាង FIFA។ ខ្សែកា​រពារជើ​ងចាស់ Madjid Bougherra និងខ្សែបម្រើ​ជើង​ថ្មី Sofiane Feghouli គឺជា​កម្លាំងដ៏​សំខាន់​របស់ក្រុម​អាហ្វ្រិក​មួយ​នេះ។ អតីត​កីឡាករ​ឆ្នើម​របស់​អាល់​ហ្សេ​រីរួម​មាន Lakhdar Belloumi, Rachid Mekhloufi និង Mustapha Zitouni។

ឈុត​ជម្រើស​ជាតិអាល់​ហ្សេរី៖


គ្រូបង្វឹក: លោក Vahid Halilhodzic (បូស្នី)


អ្នក​ចាំទី: Rais Mbolhi (CSKA Sofia), Cedric Si Mohamed (CS Constantine), Mohamed Lamine Zemmamouche (USM Alger).

ខ្សែ​ការពារ:
Essaid Belkalem (Watford, on loan from Granada), Madjid Bougherra (Lekhwya Club), Liassine Cadamuro (Mallorca), Faouzi Ghoualm (Napoli), Rafik Halliche (Academica Coimbra), Aissa Mandi (Stade Reims), Carl Medjani (Valenciennes), Djamel Mesbah (Livorno), Mehdi Mostefa (AC Ajaccio).

ខ្សែ​បម្រើ:
Nabil Bentaleb (Tottenham), Yasine Brahimi (Granada), Medhi Lacen (Getafe), Saphir Taider (Inter Milan), Hassan Yebda (Udinese).

ខ្សែ​ប្រយុទ្ធ
: Abdelmoumene Djabou (Club Africain), Sofiane Feghouli (Valencia), Nabil Ghilas (Porto), Riyad Mahrez (Leicester City), Islam Slimani (Sporting Lisbon, Portugal), Hilal Soudani (Dinamo Zagreb)៕



ទស្សនា​វីដេអូ៖


© រក្សាសិទ្ធិដោយ thmeythmey.com