កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ២០១៤៖ ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី​
10, Jun 2014 , 10:17 pm        
រូបភាព
រុស្ស៊ី​បាន​ចូលប្រឡូក​ក្នុង​ព្រឹត្តិការណ៍ World Cup ចំនួន​ពីរលើក ប៉ុន្តែ​បើ​គិត​ទាំងពី​ពេលដែល​ពួកគេ​មិនទាន់​ទទួលបាន​ឯករាជ្យ​ពី​សហភាពសូវៀត​នោះ ក្រុម​ជម្រើសជាតិ​មួយ​នេះ មាន​វត្តមាន​សរុប​ចំនួន៩លើក​រួចមកហើយ។ អតីត​សហភាពសូវៀត បាន​ឈានទៅដល់​វគ្គ​មួយ​ភាគ​បួន​ផ្តាច់ព្រ័ត្រ​ក្នុង​ឆ្នាំ១៩៥៨ ឆ្នាំ១៩៦២ និង​ឆ្នាំ១៩៧០ ហើយ​ឈានទៅ​ទទួលបាន​លេខ​បួន​នៅក្នុង​ឆ្នាំ១៩៦៦ ។ ប៉ុន្តែ​សម្រាប់​ការចូល​លេង​ក្នុង​ឈ្មោះ​ជា​ក្រុម​ជម្រើសជាតិ​រុស្ស៊ី ពួកគេ​បាន​ធ្លាក់​ពី​ការប្រកួត​ជម្រុះ​តាម​ពូ​ល​ទាំង​ពីរលើក ពោលគឺ​ក្នុង​ឆ្នាំ១៩៩៤ និង​ឆ្នាំ២០០២ ។



រុស្ស៊ី​បច្ចុប្បន្ន​កំពុងមាន​ចំណាត់​ទី១៩នៅក្នុង​តារាង FIFA។ កីឡាករ​ភាគច្រើន​ត្រូវបាន​ជ្រើសរើស​ចេញពី​ក្របខណ្ឌ​បាល់ទាត់​ក្នុងស្រុក​តែម្តង​ដែល​ក្នុងចំណោម​នោះ កីឡាករ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​រួមមាន អ្នកចាំទី Igor Akinfeev ខ្សែប្រយុទ្ធ Alexander Kokorin ខ្សែការពារ Sergey Ignashevich និង​ខ្សែបម្រើ Victor Fayzulin។ អតីត​វីរបុរស​របស់​ក្រុម​អតីត​សហភាពសូវៀត​មួយ​នេះ មាន Yashin, Eduard Streltsov និង Oleg Blokhin។

ឈុត​ជម្រើសជាតិ​រុស្ស៊ី៖

គ្រូបង្វឹក៖ លោក Fabio Capello (អ៊ីតាលី)

អ្នកចាំទី:
Igor Akinfeev (CSKA Moscow), Yury Lodygin (Zenit St Petersburg), Sergey Ryzhikov (Rubin Kazan).

ខ្សែការពារ:
Vasili Berezutskiy (CSKA Moscow), Vladimir Granat (Dynamo Moscow), Andrey Eshchenko (Anzhi Makhachkala), Sergey Ignashevich (CSKA Moscow), Alexey Kozlov (Dynamo Moscow), Dmitry Kombarov (Spartak Moscow), Andrey Semenov (Terek Grozny), Georgi Schennikov (CSKA Moscow).

ខ្សែបម្រើ:
Denis Glushakov (Spartak Moscow), Igor Denisov (Dynamo Moscow), Alan Dzagoev (CSKA Moscow), Yury Zhirkov (Dynamo Moscow), Alexey Ionov (Dynamo Moscow), Pavel Mogilevets (Rubin Kazan), Alexander Samedov (Lokomotiv Moscow), Victor Faizulin (Zenit St Petersburg), Oleg Shatov (Zenit St Petersburg).

ខ្សែប្រយុទ្ធ:
Maxim Kanunnikov (Amkar Perm), Alexander Kerzhakov (Zenit St Petersburg), Alexander Kokorin (Dynamo Moscow)៕



ទស្សនាវីដេអូ៖

© រក្សាសិទ្ធិដោយ thmeythmey.com