កីឡាអន្តរជាតិ
អន្តរជាតិ
ប្រេ​ស៊ីល​បោះ​ជំ​​ហាន​កាន់​តែ​កៀក​ទៅ World Cup ប៉ុន្តែការតវ៉ានៅតែបន្ត​
11, Jun 2014 , 3:46 pm        
រូបភាព
ដោយ: ថ្មីៗ
មេ​ដឹក​នាំ​កីឡា​បាល់​ទាត់​​ទូ​ទាំង​ពិភព​លោក​បាន​ធ្វើ​ដំ​ណើរ​ទៅ​ដល់​ទីក្រុង Sao Paulo នៅ​ថ្ងៃ​អង្គារ​នេះ ក្នុង​ចំ​ណោម​ភាព​តាន​តឹង​​ជុំ​វិញ​ការ​គំ​រាម​ថ្មី​មួយ​របស់​​កម្ម​ករ​​ផ្លូវ​រថ​​ភ្លើង​ក្រោម​ដី​ក្នុង​ការ​​រំ​ខាន​ពិធី​ជប់​លៀង World Cup របស់​ប្រេស៊ីល តាម​រយៈ​ការ​​ធ្វើ​​កុប្ប​កម្ម​នៅ​ថ្ងៃ​នៃ​ការ​ប្រកួត​បើក​ឆាក​។



សហ​ព័ន្ធ​កីឡា​បាល់​ទាត់​​អន្តរ​ជាតិ​ហៅ​កាត់​ថា FIFA បើក​កិច្ច​ប្រជុំ​​ជា​លើក​ទី​៦៤​របស់​ខ្លួន​​នៅ​ក្រោម​ពពក​នៃ​​​រឿង​អាស្រូវ​លើ​អំ​​ពើ​ពុក​រលួយ​ជុំ​វិញ​ការ​ផ្តល់​​រៀប​ចំ​យុទ្ធ​នា​ការ World Cup ឆ្នាំ​២០២២ ដល់​ប្រទេស​កា​តា ដែល​បាន​នាំ​ឲ្យ​មាន​ការ​រិះ​​គន់​យ៉ាង​ខ្លាំង​ពី​សំ​ណាក់​ម្ចាស់​ឧប​ត្ថម្ភ​ធំ​ៗ​មួយ​ចំនួន​​របស់​អង្គ​ភាព​គ្រប់​គ្រង​កីឡា​បាល់​ទាត់​ពិភព​លោក​នេះ​។

នៅ​ខណៈ​នោះ​ផង​ដែរ ទីក្រុង Sao Paulo កំ​ពុង​តែ​​ប្រឈម​មុខ​នឹង​រឿង​ដ៏​ឈី​ក្បាល​របស់​ខ្លួន ក្រោយ​ពី​កម្ម​ករ​ផ្លូវ​រថ​​ភ្លើង​ក្រោម​ដី បាន​គំ​រាម​ធ្វើ​កុប្ប​កម្ម​សា​ជា​ថ្មី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជា​ថ្ងៃ​ដែល​ការ​ចាប់​អារម្មណ៍​របស់​ពិភព​លោក​​នឹង​ត្រូវ​ធ្លាក់​ទៅ​​ទីក្រុង​​ដ៏​ធំ​របស់​ប្រេស៊ីល​មួ​នេះ​សម្រាប់​ការ​ចាប់​ផ្តើម World Cup ខណៈ​ដែល​ការ​ត្រៀម​លក្ខណៈ​របស់​ពួក​គេ​ត្រូវ​បាន​រំ​​ខាន​ដោយ​ការ​ពន្យារ​ពេល ការ​ចំ​ណាយ​ប្រាក់​​ច្រើន​​ហួស​ហេតុ និង​ការ​តវ៉ា​ផ្សេង​ៗ​។

ក្រុម​កម្ម​ករ​បាន​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​​​ពន្យារ​ពេល​ការ​ធ្វើ​កុប្ប​កម្ម​រយៈ​ពេល​៥​ថ្ងៃ​​របស់​​ពួក​គេ ស្រប​ពេល​ការ​ធ្វើ​បាតុ​កម្ម​នេះ​បាន​ធ្វើ​ឲ្យ​ការ​កក​ស្ទះ​បាតុ​កម្ម​យ៉ាង​ខ្លាំង​ក្លា និង​ការ​កាត់​ផ្តាច់​​សេវា​ផ្លូវ​រថ​​ភ្លើង​ក្រោម​ដី​ទៅ​កាន់​ទី​លាន Corinthians Arena ដែល​ជា​កីឡ​ដ្ឋាន​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ការ​បើក​កម្ម​វិធី និង​ការ​ប្រកួត​បើក​ឆាក​​៕

ប្រែ​សម្រួល​ដោយ ផេង សំណាង




© រក្សាសិទ្ធិដោយ thmeythmey.com