កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ក្រុម​ជម្រើស​ជាតិ​ដែល​មានតម្លៃ​ខ្លួន​បំផុត?
11, Jun 2014 , 5:14 pm        
រូបភាព
ដោយ: ថ្មីៗ
គេហទំព័រ​ metro.co.uk បាន​ធ្វើការគណនា​លើ​តម្លៃ​ខ្លួន​នៃកា​រផ្ទេរ​ចុងក្រោយ​​របស់កីឡាករចំនួន​៧៣៦​​នៃ​ក្រុម​ជម្រើស​​ជាតិ​ទាំង​៣២​ដែល​ត្រូវ​ប្រកួត​ប្រជែងគ្នា​ក្នុងយុទ្ធនាការ World Cup នៅ​ក្នុងប្រទេសប្រេស៊ីល។ លទ្ធផល​បាន​បង្ហាញ​ថា ម្ចាស់ផ្ទះ​ប្រេស៊ីល គឺ​ជាក្រុម​ដែល​មាន​តម្លៃ​ខ្លួន​កីឡា​ខ្ពស់​ជាងគេ ដោយនាំមុខ​អេស្ប៉ាញ បែលហ្ស៊ិក និងព័រទុយ​ហ្គាល់។



សម្រាប់​តម្លៃ​ខ្លួន​ជាឯក​ត្តជន ខ្សែប្រ​យុទ្ធ​អេស្ប៉ាញ Fernando Torres និង​ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo មាន​តម្លៃ​ខ្លួន​សរុប​រហូត​ដល់​ទៅ​ជាង​១៣០លានផោន។ ខ្សែការពារ​ប្រេស៊ីល David Luiz រួម​ចំណែក​ក្នុង​តម្លៃ​ដ៏​ខ្ពស់​សម្រាប់ក្រុម​ម្ចាស់ផ្ទះ​ជាមួយ​នឹ​ង​តម្លៃខ្លួន​៥០ផោន​ចំពោះការផ្ទេរពី Chelsea ទៅ Paris Saint-German។

ខាងក្រោ​មនេះគឺ​ជា​តម្លៃ​ខ្លួន​សរុប​របស់​កីឡាករ​នៃក្រុម​ជម្រើស​ជាតិ​ទាំង​៣២​ដែល​គណនា​ដោយ​គេហទំព័រ metro.co.uk (គិតជាផោន)៖
ប្រេស៊ីល – ៤០៧លានផោន​
អេស្ប៉ាញ – ៣១៥,២លាន​ផោន
បែល​ហ្ស៊ិក​ – ២២២,៧លានផោន
ព័រទុយហ្គាល់ – ២០៨លានផោន
អាហ្ស​ង់ទីន – ១៩៩,១លាន​ផោន
បារាំង – ១៨៣,៨លានផោន
អង់គ្លេស – ១៧៩,៦លានផោន
អា​ល្លឺម៉ង់ – ១៦៧លាន​ផោន
អ៊ុយរូ​ហ្គាយ – ១៣៧,៨លានផោន
អ៊ីតា​លី – ១២៩,៦លាន​ផោន
ក្រូអា​ស៊ី​ – ១០៣,៤​លានផោន
កូឡុំ​ប៊ី – ៩៩,៨លានផោន
ហូឡង់ – ៩៦,៤លានផោន
ឈីលី – ៧៧,១លានផោន
ស្វ៊ីស – ៧០,៣លានផោន
រុស្ស៊ី – ៦៦,៥លានផោន
កូតឌីវ័រ – ៥៩,៧លានផោន
បូស្នី-ហឺហ្សេហ្គោវីណា – ៥៤,៨លានផោន
នីហ្សេរីយ៉ា – ៤៧លានផោន
កាម៉េ​រូន – ៤២,៩លាន​ផោន
ម៉ិក​ស៊ិក – ៤១,៥លានផោន
ហ្គាណា – ៣៥លានផោន
ក្រិក – ៣១,៧លាន​ផោន
អេក្វាឌ័រ – ២៨,៥លានផោន
កូរ៉េខាងត្បូង – ២៦,៥លានផោន
សហរដ្ឋអាមេរិក – ២៦លានផោន
ជប៉ុន – ២៤,៨លានផោន
អាល់ហ្សេរី – ១៣,៤លានផោន
កូស្តារីកា – ១៣,២លានផោន
ហុងឌូរ៉ាស – ៩,៦លានផោន
អូស្ត្រាលី – ៤,៩លានផោន
អ៊ីរ៉ង់ – ៣,៦លានផោន៕




© រក្សាសិទ្ធិដោយ thmeythmey.com