កីឡាអន្តរជាតិ
អន្តរជាតិ
World​ Cup៖​ រុស្ស៊ី​​គឺ​ជា​​ក្រុម​​ដែល​មាន​​កីឡាករ​​លេង​​លី​ក​​ក្នុង​ស្រុក​១០០​ភាគរយ​
12, Jun 2014 , 11:07 am        
រូបភាព
ដោយ: រួបរួម
ក្រុម​ជម្រើសជាតិ​រុស្ស៊ី ទទួលបាន​កំណត់ត្រា​ថ្មី​ក្នុង​យុទ្ធនាការ World Cup ឆ្នាំ២០១៤ នេះ ចំពោះ​ការប្រើប្រាស់​កីឡាករ​ទាំងអស់​ដែល​លេង​ក្នុង​ក្របខណ្ឌ Russian Premier League។ ក្រុម​ជម្រើសជាតិ​អង់គ្លេស​គឺជា​ក្រុម​ចំណាត់ថ្នាក់​ទី​ពីរ​ដែលមាន​កីឡាករ២២នាក់​ក្នុងចំណោម២៣នាក់​លេង​ក្នុង​ក្របខណ្ឌ English Premier League ដោយ​អ្នកចាំទី Fraser Forster គឺជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​លេង​ក្រៅ​ទឹកដី ពោលគឺ​នៅ​ក្លិប Celtic របស់​ស្តុ​តឡែ​ន។



ផ្ទុយទៅវិញ បើតាម​កំណត់ត្រា​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) ក្រុម​ជម្រើសជាតិ​បូ​ស្នី-ហឺ​ហ្ស៊េ​ហ្គោ​វី​ណា កូត​ឌី​វ័រ ហ្គា​ណា និង​អ៊ុយ​រូ​ហ្គា​យ មាន​កីឡាករ​ដែល​លេង​ក្នុង​ក្របខណ្ឌ​កំពូល​នៃ​ប្រទេស​របស់ខ្លួន​តែ៤,៣ភាគរយ ប៉ុណ្ណោះ។ និយាយ​រួម មានតែ​កីឡាករ​ម្នាក់​ប៉ុណ្ណោះ​ក្នុងចំណោម២៣នាក់​ដែល​លេង​នៅ​លី​ក​ក្នុងស្រុក៕


© រក្សាសិទ្ធិដោយ thmeythmey.com