កីឡាអន្តរជាតិ
អន្តរជាតិ
Messi និងកី​ឡាក​រ​៥៧នា​ក់ ត្រូវ​ប្រារព្ធ​ខួប​កំណើ​ត​នា​អំឡុង​ពេល​ World Cup
12, Jun 2014 , 11:48 am        
រូបភាព
ដោយ: រួបរួម
កីឡាករ​៥៨​នាក់​ក្នុងចំ​ណោម​២៣៦នាក់​ នឹង​ត្រូវ​ប្រារព្ធ​ពិធីខួប​កំណើត​របស់​ខ្លួន​នា​អំឡុ​ងពេល​នៃយុ​ទ្ធនាការ​ប្រកួត World Cup រយៈ​ពេល​មួយខែ​ដែល​ចាប់​ផ្តើម​ពីរាត្រី​នេះតទៅ។ ខ្សែប្រ​យុទ្ធឆ្នើ​មរបស់​អាហ្សង់ទីន Lionel Messi ក៏ស្ថិត​ក្នុងចំ​ណោម​កីឡាករ​ទាំង​៥៨​នាក់​នោះ​ផង​ដែរ។



នៅ​ថ្ងៃបើក​ឆាក ចំថ្ងៃទី​១២ ខែ​មិថុនា (នៅប្រ​ទេស​ប្រេស៊ីល) ខ្សែ​បម្រើ​ឈីលី Mauricio Isla នឹងប្រា​រព្ធខួប​២៦​ឆ្នាំ​របស់​ខ្លួន ខណៈអ្នក​ចាំទី Eugene Galekovic របស់អូស្ត្រា​លី ឈា​នដល់វ័យ​៣៣​ឆ្នាំ។ អ្នក​ចាំទីកូឡុំប៊ី Faryd Mondragon នឹង​មាន​អាយុ​៤៣​ឆ្នាំនា​ថ្ងៃទី​២៣ ខែមិថុនា ក្នុងនាម​ជាកីឡាករដែលមានវ័យ​ចំណាស់ជាងគេ​ប្រចាំព្រឹត្តិ​ការណ៍។

នៅ​ថ្ងៃទី​២៤ ខែមិថុនា ខ្សែប្រ​យុទ្ធអាហ្ស​ង់ទីន Lionel Messi នឹង​ឈាន​ដល់វ័យ​២៧​ឆ្នាំ ខណៈ​កីឡាករ​ឆ្នើម​ៗ​ដទៃទៀត​ដូច​ជា John Mensa របស់​ហ្គាណា Guillermo Ochoa របស់ម៉ិក​ស៊ិ​ក នឹង​ប្រារព្ធខួ​បកំ​ណើត​របស់​ខ្លួន​នាថ្ងៃទី​១៣ ខែកក្កដា៕




© រក្សាសិទ្ធិដោយ thmeythmey.com