កីឡាអន្តរជាតិ
អន្តរជាតិ
World ​Cup៖​ គ្រូ​​ចាស់​​ជាង​គេ​​គឺ​​លោក​ Capello​ រីឯ​​គ្រូ​​ក្មេង​​ជាង​គេ​​គឺ​​លោក ​Kovac​
12, Jun 2014 , 4:05 pm        
រូបភាព
ដោយ: រួបរួម
លោក Fabio Capelloគ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​រុស្ស៊ី បាន​ក្លាយជា​គ្រូបង្វឹក​ចាស់​ជាងគេ​ប្រចាំ​ព្រឹត្តិការណ៍​World Cup ឆ្នាំ២០១៤នេះ។ បុរស​ជនជាតិ​អ៊ីតាលី​រូបនេះ នឹង​ឈានដល់​វ័យ៦៨ឆ្នាំ​នា​ថ្ងៃទី១៧ ខែមិថុនា ខណៈ​គ្រូបង្វឹក​ដែល​ក្មេង​ជាងគេ ត្រូវ​ធ្លាក់​ទៅលើ​លោក NikoKovicវ័យ៤២ឆ្នាំ ដែល​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី។



បច្ចុប្បន្ន លោក Otto Rehhagelដែល​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ក្រិ​ក​កាលពី​ឆ្នាំ២០១០ កំពុងស្ថិត​ក្នុង​តារាង​នៃ​គ្រូបង្វឹក​ដែលមាន​វ័យ​ចំណាស់​ជាងគេ​ក្នុង​ប្រចាំ​ព្រឹត្តិការណ៍ World Cup ដែល​នៅ​កាលណោះ លោក​មាន​អាយុ៧១ឆ្នាំ។ នា​រដូវ​កាល​នេះ បន្ទាប់ពី​លោក Capelloគ្រូបង្វឹក​ផ្សេងទៀត​ដែលមាន​អាយុ​ច្រើន​រួមមាន លោក Oscar Tabarezនៃ​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ​ដែលមាន​អាយុ៦៧ឆ្នាំ និង៣ខែ លោក Roy Hodgson គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស​ដែលមាន​វ័យ៦៦ឆ្នាំ និង១០ខែ។

ដោយឡែក គ្រូបង្វឹក​ដែលមាន​វ័យក្មេង​ជាងគេ គឺ​ធ្លាក់​ទៅលើ​លោក NikoKovacនៃ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ដោយ​លោក​មាន​អាយុ៤២ឆ្នាំ និង៨ខែ ខណៈ​គ្រូបង្វឹក​ជនជាតិ​បារាំង លោក SabriLamouchiដែល​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កូត​ឌី​វ័រ មាន​អាយុ​ច្រើនជាង​មួយខែ៕


© រក្សាសិទ្ធិដោយ thmeythmey.com