កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​យកឈ្នះ​ក្រូ​អាស៊ី ៣-១ នា​ការប្រកួត​បើកឆាក
13, Jun 2014 , 5:32 am        
រូបភាព
ដោយ: រួបរួម
ខ្សែប្រយុទ្ធ Neymar បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​ក្នុង​ជ័យជម្នះ​សរុប ៣-១ របស់​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​លើ​ក្រូ​អាស៊ី នា​ជំនួប​បើកឆាក World Cup នៅ​កីឡដ្ឋាន Corinthians ក្នុង​ទីក្រុង Sao Paulo កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​ឈានចូល​ថ្ងៃ​សុក្រ​នេះ។



ម្ចាស់​ជើងឯក៥ជំនាន់ បាន​ស្រងាកចិត្ត​យ៉ាងខ្លាំង​ដែល​បាន​បណ្តោយ​ឲ្យ​ក្រូ​អាស៊ី​ដែលជា​ក្រុម ភ្ញៀវ នាំមុខ​មុន​មួយ​គ្រាប់​នៅក្នុង​នាទី ទី១១ ដែល​ជាការ​ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​របស់ Marcelo។ នេះ​ជា​គ្រាប់ Own Goal លើកដំបូង​បំផុត​របស់​ប្រេ​ស៊ី​ល​ក្នុងចំណោម​ការប្រកួត​សរុប​ចំនួន៩៨លើក​របស់​ពួកគេ​នៅក្នុង World Cup។

ទោះបីជា​យ៉ាងណាក៏ដោយ ម្ចាស់ផ្ទះ​បានទទួល​នូវ​ភាព​រីករាយ​វិញ បន្ទាប់ពី​តារា​ឆ្នើម Neymar រកបាន​គ្រាប់​បាល់​តាម​ស្មើ​នៅក្នុង​នាទី ទី២៩ ។ ឈានដល់​នាទី ទី៧១ ខ្សែប្រយុទ្ធ Barcelona រូបនេះ រកបាន​គ្រាប់​បាល់​ទី ក្រោយពី​លោក​អាជ្ញាកណ្តាល​ជនជាតិ​ជប៉ុន Yuichi Nishimura សម្រេច​ឲ្យ​មានការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី បន្ទាប់ពី​ខ្សែការពារ​ក្រូ​អាស៊ី Dejan Lovren បង្ករ​កំហុស​លើ Fred នៅ​តំបន់​គ្រោះថ្នាក់។ Oscar បាន​បន្ថែម​គ្រាប់​ទី​បី​សម្រាប់​ប្រេ​ស៊ី​ល​នៅក្នុង​នាទី​បន្ថែម៕
រួបថត៖ Getty Images វីដេអូ៖ FIFA


© រក្សាសិទ្ធិដោយ thmeythmey.com