កីឡាអន្តរជាតិ
អន្តរជាតិ
របរ​​ធ្វើ​ពាន​ World​ Cup​ មាន​ការ​​កាក់​កប​​យ៉ាង​ខ្លាំង​​នៅ​​ប្រទេស​​ចិន​
13, Jun 2014 , 3:55 pm        
រូបភាព
ដោយ: រួបរួម
ថ្វីត្បិតតែ​ក្រុម​ជម្រើស​ជាតិចិន មិនមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​ប្រទេស​ប្រេ​ស៊ី​ល​ក៏ ដោយ ប៉ុន្តែ​អាជីវកម្ម​លើ​ព្រឹត្តិការណ៍​កីឡា​លំដាប់​លេខ​មួយ​លើ​ពិភពលោក​នេះ មានការ​រីកដុះដាល​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ចិន។



ក្រុមហ៊ុន​មួយ​ដែលមាន​ឈ្មោះថា Wagon Giftware បាន​ផលិត​ពាន World Cup សិប្បនិម្មិត​ឡូហ្គោ និង​សម្ភារ​នានា ដោយសារតែ​ក្រុមហ៊ុន​ត្រូវបាន​ទទួលស្គាល់​ដោយ FIFA លើ​ការបង្កើត​ផលិតផល World Cup។


យោងតាម​ការផ្សាយ​រប​ស់ទូរ​ទស្សន៍ CCTV ក្រុមហ៊ុន Wagon Giftware បាន​បង្កើត​ផលិតផល​ជាង១២០០ប្រភេទ​ផ្សេងគ្នា ពី​លោហធាតុ ប្លា​ស្ទិ​ក និង​សេ​រ៉ា​មិ​ក។ ផលិតផល​ទាំងនេះ ត្រូវបាន​គេ​រំពឹងថា អាច​នាំ​ទៅកាន់​ប្រទេស​ចំនួន១៦នៅ​ទូទាំង​ពិភពលោក៕







© រក្សាសិទ្ធិដោយ thmeythmey.com