កីឡាអន្តរជាតិ
អន្តរជាតិ
អេ​ស្ប៉ា​ញ​​ចាប់​ផ្តើម​​ការ​ពារ​​ពាន​ World​ Cup​ ដោយ​​ប៉ះ​​ហូ​ឡង់​​នៅ​​រាត្រី​​នេះ​
13, Jun 2014 , 7:29 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមបាល់ទាត់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​នៅតែ​ស្ថិតក្នុង​អារម្មណ៍​រីករាយ​ពី​ការទទួល​ជ័យជម្នះ​កាលពី​បួន​ឆ្នាំ​កន្លងទៅ ខណៈដែល​ការការពារ​ពានរង្វាន់ World Cup របស់​ពួកគេ​នឹង​ចាប់ផ្តើម​ក្នុងពេល​ពួកគេ​ប៉ះ​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​រង​ឆ្នាំ២០១០ ហូ​ឡង់ ក្នុង​ទីក្រុង Salvador នៅ​រាត្រី​នេះ ក្នុងការ​ប្រកួត​បើកឆាក​ពូ​ល B។



អេ​ស្ប៉ា​ញ ដែលជា​ម្ចាស់​ជើងឯក​ពានរង្វាន់ Euro ឆ្នាំ២០០៨ និង​ឆ្នាំ២០១២ ធ្វើដំណើរ​ទៅដល់​ប្រេ​ស៊ី​ល​ជាមួយនឹង​កីឡាករ១៦នាក់​ដែលជា​សមាជិក​ក្រុម​ដែល​បានទទួល​ជ័យជម្នះ​នៅ​អាហ្វ្រិក​ខាងត្បូង ក្រោយពី​ទទួល​ជ័យជម្នះ​យ៉ាង​លំបាក​លើ​ក្រុម​ហូ​ឡង់​កាលពី​ឆ្នាំ២០១០ នៅ​នាទី​បន្ថែម។

ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ បានធ្វើការ​គ្រប់គ្រង​បាល់​ជាច្រើន​ក្នុង​ទីក្រុង Johannesburg និង​បាន​រង​នូវ​ការ​ឈូស​ជើង​ខ្លាំង​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ខ្សែការពារ​របស់​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ប៉ុន្តែ អ្នកគាំទ្រ​នៅ​កីឡដ្ឋាន Fonte Nova រំពឹងថា នឹង​មានការ​ប្រជែង​យ៉ាងខ្លាំង​បន្ថែមទៀត​នៅពេលនេះ​ជុំវិញ​ការបញ្ជូន​បាល់​របស់​ខ្សែបម្រើ Xavi, Andres Iniestaនិង David Silva ប្រឆាំងនឹង​ការ​វាយ​សម្រុក​យ៉ាង​រហ័ស​របស់​ហូ​ឡង់​ពី​សំណាក់​កីឡាករ ArjenRobbenនិង Robin van Persie។

ក្រុម​អេ​ស្ប៉ា​ញ​របស់លោក Vincent Del Bosque ដែល​ត្រូវបាន​ផ្តល់ជំនួយ​បន្ថែមទៀត​ពី​សំណាក់​ខ្សែប្រយុទ្ធ​ដើម​ដំណើ​ត​ប្រេ​ស៊ី​ល Diego Costa នឹង​ចាប់ផ្តើម​ស្ថិតក្នុង​ចំណោម​ក្រុម​មានប្រៀប​ជាងគេ​សម្រាប់​យុទ្ធនាការ​នេះ​ក្នុងប្រទេស​ប្រេ​ស៊ី​ល ខណៈដែល​ការទទួល​ជ័យជម្នះ នឹងធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​ក្រុម​អឺរ៉ុប​ទី១ក្នុងការ​ឈ្នះ​ពាន World Cup នៅលើ​ទឹកដី​ទ្វីបអាមេរិក។

ការជឿជាក់​បន្ថែមទៀត​នឹង​កើតឡើង​ដោយសារតែ Costa ដែល​នឹង​ទទួល​ការ​សាទរ​តាំងពី​តំបន់ Lagarto នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ប្រេ​ស៊ី​ល ហើយ​ក្រុមគ្រួសារ​របស់គេ​នឹងធ្វើ​ដំណើរ​ចម្ងាយ៣៥០គីឡូម៉ែត្រ​ទៅកាន់​ទីក្រុង Salvador ដើម្បី​ទស្សនាការ​ប្រកួត​របស់​គេ​ជាមួយនឹង​ក្រុម​ហូ​ឡង់។ វត្តមាន​របស់គេ​ក្នុង​ក្រុម​ជម្រើស​ទាំង១១នាក់​ដំបូង​របស់​អេ​ស្ប៉ា​ញ​នឹង​នាំ​ការជឿជាក់​បន្ថែមទៀត​ទៅ​ដល់​ក្រុម​មួយ​ដែលជារឿយៗលេង​ដោយ​មិនមាន​ខ្សែប្រយុទ្ធ​កណ្តាល។ ការប្រកួត​នៅ​រាត្រី​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង២ទៀបភ្លឺ៕
ជំនួប​ពីរលើក​ចុងក្រោយ​រវាង​ក្រុម​ទាំងពីរ
WORLD CUP 12/07/10 ហូ​ឡង់ 0-0 អេ​ស្ប៉ា​ញ
INTER-FRIENDLY 28/03/02 ហូ​ឡង់ 1-0     អេ​ស្ប៉ា​ញ

ការប្រកួត​គូ​ផ្សេងទៀត​នៅ​រាត្រី​នេះ
ពូ​ល A
ម៉ិ​ក​ស៊ិ​ក v កា​មេ​រូ​ន -11 យប់

ពូ​ល B
អេ​ស្ប៉ា​ញ v ហូ​ឡង់- 2 រំលង​អា​ធ្រា​ត្រ
ឈី​លី v អូស្ត្រាលី - 5 ព្រឹក

ប្រែ​សម្រួល​ដោយ ផេង សំណាង


© រក្សាសិទ្ធិដោយ thmeythmey.com