កីឡាអន្តរជាតិ
អន្តរជាតិ
កូត​ឌី​វ័រ​តាម​វាយបក​ពីក្រោយ​ជប៉ុន​ពីរ​គ្រាប់​ដើម្បី​ដណ្តើមបាន​បី​ពិន្ទុ​ក្នុង​ពូ​ល C
15, Jun 2014 , 10:15 am        
រូបភាព
Gervinho (ឆ្វេង) អបអរគ្រាប់​បញ្ចូលទី​របស់ខ្លួនជាមួយ Drogba។ រូបថត fifa.com
Gervinho (ឆ្វេង) អបអរគ្រាប់​បញ្ចូលទី​របស់ខ្លួនជាមួយ Drogba។ រូបថត fifa.com
ដោយ: រួបរួម
កូត​ឌី​វ័រ​បាន​វាយបក​តាម​ពី​ក្រោយពី​គ្រាប់​ដើម្បី​ទទួល​ជ័យជម្នះ ២-១ លើ​ជប៉ុន នា​ការប្រកួត​ពូ​ល C ក្នុង​យុទ្ធនាការ World Cup នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ លើ​ទីលាន Arena Pernambuco ក្រុង Recife។



ខ្សែប្រយុទ្ធ​ឆ្នើម ជប៉ុន Keisuke Honda បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​នៅក្នុង​នាទី ទី១៦ ប៉ុន្តែ​កូត​ឌី​វ័រ​វាយបក​វិញ​បាន​ពីរ​គ្រាប់​ជា​បន្តបន្ទាប់​នៅក្នុង​តង់​ទី​ពីរ ដែល​សម្រេចបាន​ដោយ Bony Wilfriend (នាទី៦៤ ) និង Gervinho (នាទី៦៦ ) ។ ជ័យជម្នះ​របស់​កូត​ឌី​វ័រ​គឺ​កើតឡើង​ក្រោយ​ពេលដែល Didier Drogba មាន​វត្តមាន​នៅលើ​ទីលាន​នៅក្នុង​នាទី ទី៦២ ។ កីឡាករ​ឆ្នើម​ជាងគេ​សម្រាប់​ការប្រកួត​នេះ គឺ​បាន​ទៅលើ​ខ្សែបម្រើ​កូត​ឌី​វ័រ Yaya Toure។

ជ័យជម្នះ​របស់​ក្រុម​ដំរី​អាហ្វ្រិក បាន​នាំ​ឲ្យ​ពួកគេ​ឈរ​នៅ​លំដាប់​លេខ​ពីរ​បណ្តោះអាសន្ន ដោយសារតែ​ពួកគេ​មាន​ចំនួន​គ្រាប់​បញ្ចូល​ទី​តិចជាង កូ​ឡុំ​ប៊ី ដែល​បាន​បំបាក់​ក្រិ​ក​រហូតដល់​ទៅ ៣-០ កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ឈាន​ចូលដល់​ថ្ងៃអាទិត្យ៕





© រក្សាសិទ្ធិដោយ thmeythmey.com