កីឡាអន្តរជាតិ
អន្តរជាតិ
ស្រី​ៗអ្នក​គាំទ្រ​ក្រុម​ម្ចាស់​ផ្ទះប្រេ​ស៊ីល​ជាប់​​ចំណាត់​ថ្នាក់​ស៊ិច​ស៊ី​ជា​ងគេ
17, Jun 2014 , 2:03 pm        
រូបភាព
ដោយ: រួបរួម
ប្រេស៊ីល​ដែល​ស្ថិតនៅ​តំបន់អា​មេរិកឡា​ទីន ត្រូវ​បាន​ចាត់ទុកថា ជាប្រទេស​ដ៏រូមេនទិច​មួយក្នុងពិភពលោក ហើយក៏​ជាប្រទេស​ដែលពោ​រពេញទៅ​ដោយស្រី​ស្អាតផង​ដែរ។ ខណៈ​ប្រេស៊ីល​ទទួល​បន្ទុក​ធ្វើ​ជាម្ចាស់ផ្ទះ​ FIFA World Cup ឆ្នាំ​២០១៤ នេះ គេហទំ​ព័រយុវ​វ័យមួយ​ដែលមាន​ឈ្មោះថា «Victoria Milan» បាន​ធ្វើការស្ទង់មតិលើ​មិត្តអ្ន​កអាន​របស់ខ្លួន​ចំនួន​៨០០០​នាក់​ដើម្បី​បោះឆ្នោត​អ្នកគាំទ្រជានារី​ដែលស៊ិ​ចស៊ីបំផុត។ តួលេខបានបង្ហាញ ក្រុមម្ចាស់​ផ្ទះទ​ទួល​បាន​ការ​គាំទ្រ​ច្រើន​ជាងគេ។




នារយៈ​ពេល​មួយ​សប្តាហ៍​កន្លងម​ក នៅ​គ្រប់ទី​កន្លែង និង​បរិវេណកីឡដ្ឋាន​ដែល​ត្រូវ​រៀប​ចំកា​រប្រកួ​តក្នុង​ប្រទេស​ប្រេស៊ី​ល​ គេតែ​ងតែ​ឃើញ​វត្តមាន​ស្រីស្អាត​ជាច្រើន ជាមួយ​នឹងសម្លៀកបំពាក់ប្លែក​ៗ និងស៊ិចស៊ី។ សកម្មភាព​របស់​នា​រីទាំង​នោះ គឺជា​ការ​ទាក់ទាញ​ដ៏​សំខាន់មួយ​ផង​ដែរ ក្រៅពីការប្រកួតនៅលើទីលាន។

Victoria Milan ដែល​ជាគេ​ហទំព័រ​ភ្ជាប់ទំ​នាក់ទំ​នង​ស្នេហាដ៏​ធំមួ​យនៅ​តំបន់​អឺរ៉ុប បាន​បង្ហាញ​លទ្ធផល​នៃស្ទង់មតិ​របស់​ខ្លួន​លើ​អតិថិជន​ប្រមាណ​៨០០០នាក់ ដែលក្នុងនោះ​១៨ភាគរយ​បាន​បោះឆ្នោត​ថា អ្នក​គាំទ្រ​ស្ត្រី​នៃក្រុម​ជម្រើ​ស​ជាតិ​ប្រេស៊ីល​គឺស៊ិ​ចស៊ី​ជាងគេ។

បន្ទាប់ពី​ប្រេស៊ីល ស្រីស្អាត​ដែលគាំទ្រ​ក្រុមអ៊ី​តាលី និង​អេស្ប៉ាញ​ ជាប់​ចំណាត់​ថ្នាក់​លេខ​២ និងលេខ​៣ ជាមួយ​នឹង​អត្រា​ ១២​ភាគរ​យ និង​១១​ភាគ​រយ ទៅ​តាម​លំដាប់។ ស្ត្រីនៃក្រុ​មផ្សេង​ទៀតដែ​លស្ថិតក្នុ​ងចំណោ​មអ្នកស៊ិចស៊ី រួម​មាន អា​ហ្សង់​ទីន (៩ភាគរយ) កូស្តា​រីកា (៨ភាគរយ) រុស្ស៊ី​ (៧ភា​គរយ) កូឡុំ​ប៊ី (៦ភា​គរយ) បារាំង (៥ភាគរយ) ក្រិក (៤ភា​គរយ) ហូ​ឡង់ ​ស្វ៊ីស ​និង​ជប៉ុន (៣ភាគរយដូចគ្នា)។

ទោះបីជា​យ៉ា​ងណាក៏​ដោ​យ ក្រុមនា​រីដែលគាំ​ទ្រក្រុម​ជម្រើស​ជាតិផ្សេ​ងទៀត​ក៏មាន​ភាពស៊ិ​ចស៊ីផង​ដែរ ដោយគ្រាន់តែវត្តមាន​របស់​ពួក​គេមិនសូវមាន​ចំនួន​ច្រើននៅប្រេស៊ីល ដូច្នេះ​អ្នក​បោះឆ្នោត​ភាគ​ច្រើន​មិន​មានការ​​ចាប់អារម្មណ៍៕

ទស្សនារូបភាពអ្នកគាំទ្រ​ស៊ីចស៊ីផ្សេងទៀត (ប្រភព fifa.com)៖









© រក្សាសិទ្ធិដោយ thmeythmey.com