កីឡាអន្តរជាតិ
អន្តរជាតិ
World​ Cup​៖​ លោក​ Hassan​ Rouhani ​រីក​រាយ​​ចំពោះ​​ការ​ទទួល​បាន​​មួយ​​ពិន្ទុ​​របស់​​អ៊ីរ៉ង់​
17, Jun 2014 , 4:52 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhaniបាន​សម្តែង​ការរីករាយ​ចំពោះ​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់​ដែល​ទទួលបាន​មួយ​ពិន្ទុ​ពី​ការប្រកួត​បើកឆាក​របស់​ពួកគេ​នៅក្នុង​ពូ​ល F នៃ​យុទ្ធនាការ World Cup ជាមួយ​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា​កាលពី​យប់មិញ​នេះ។



នៅលើ​គណនី Twitter ផ្ទាល់ខ្លួន លោក​Rouhani បាន​បង្ហោះ​រូបភាព​មួយ​ដែល​លោក​អង្គុយ​មើល​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ អមដោយ​នំ និង​ទឹក​នៅលើ​តុ។ ប្រធានាធិបតី​អ៊ីរ៉ង់​រូបនេះ បានសរសេរថា៖ «មាន​មោទនភាព​ចំពោះ​កីឡាករ​ទាំងអស់​ដែល​រកបាន​មួយ​ពិន្ទុ ខ្ញុំ​សង្ឃឹមថា ការចាប់ផ្តើម​នេះ នឹង​នាំ​ជោគជ័យ​បន្ថែមទៀត»។

អ៊ីរ៉ង់​ក្នុងនាម​ជា​ក្រុម​នៅ​តំបន់​ម​ជ្ឈឹ​ម​បូ​ពា មានការ​ប្រកួត​ដ៏​ស្វិតស្វាញ​មួយ​ជាមួយ​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា ប៉ុន្តែ​បើទោះបីជា​ក្រុម​មកពី​តំបន់​អាហ្វ្រិក​មានការ​វាយលុក​យ៉ាងណាក៏ដោយ ក៏​ការប្រកួត​បានបញ្ចប់​ទៅ​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី ហើយ​នេះ​ជា​លទ្ធផល​ស្មើ​លើកដំបូង​ផងដែរ​នៅក្នុង World Cup បើ​គិត​ចាប់តាំងពី​ថ្ងៃ​សុក្រ៕



© រក្សាសិទ្ធិដោយ thmeythmey.com