កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ការពារ​តំណែង​ជើង​ឯក​អេស្ប៉ាញ អូស្ត្រាលី និង​កាមេរូន សុទ្ធ​តែហាល​អាវ
19, Jun 2014 , 7:33 am        
រូបភាព
ដោយ: ថ្មីៗ
ម្ចាស់​ការពារ​តំណែង​ជើងឯក​អេស្ប៉ាញ បាន​ទទួល​រងនូវការ​ខក​ចិត្ត​យ៉ាង​ខ្លាំងដោយ​ត្រូវ​អស់សិទ្ធិ​ទៅ​ប្រកួត​វគ្គ​បន្ត​ក្រោយ​បរាជ័យ​ពីរ​លើក​ជាប់​ៗ​គ្នា។ នាការប្រកួត​កាលយប់ថ្ងៃពុធ ឈាន​ចូល​ថ្ងៃព្រហស្បតិ៍នេះ ពួក​គេ​បាន​ចាញ់​ឈីលី ២-០ បន្ទាប់ពី​រងគ្រោះ​ ៥-១ ដោយសារ​ហូឡង់។ អូស្ត្រាលី​ក៏​ជាក្រុមដែល​ត្រូវ​ហាលអាវ​ផង​ដែរ បន្ទាប់ពីពួក​គេចាញ់​ហូឡង់​ ៣-២ ។ ដូច្នេះ​ការប្រកួតបន្ទាប់ ហូឡង់ និងឈីលី ត្រូវ​ដណ្តើម​គ្នា​យក​លេខមួយក្នុងពូល ខណៈអេស្ប៉ាញ និង​អូស្ត្រាលី ត្រូវ​ប្រកួតបង្គ្រប់កិច្ច។ ខណៈអេស្ប៉ាញ​ជាក្រុម​ពី​តំបន់អឺរ៉ុប និងអូស្ត្រាលី តំណាង​ឲ្យ​តំបន់អាស៊ី ដែល​អស់ឱកាស​ទៅ​វគ្គ​បន្តនោះ ក្រុមកាមេរូនគឺ​ជាក្រុម​មក​ពីតំបន់អាហ្វ្រិក​ដែល​ត្រូវមាន​វាសនា​ដូចគ្នា។ សម្រាប់ការប្រកួតក្នុងពូល A កាមេរូន​ចាញ់ពីរលើក​ជាប់ៗគ្នា កាលពីព្រឹកមិញ ពួក​គេ​ចាញ់ ក្រូអាស៊ី ៤-០ ដែលនាំឲ្យពូល A មាន​តែ​ម្ចាស់ផ្ទះ​ប្រេស៊ីល ម៉ិកស៊ិក និង​ក្រូអាស៊ី​តែប៉ុណ្ណោះ​ដែល​ត្រូវ​ប្រជែងពិន្ទុ​គ្នា​ឆ្ពោះ​ទៅ​វគ្គ​១៦ក្រុមចុង​ក្រោយ។



ក្រុម​ម្ចាស់​ជើង​ឯក​អេ​ស្ប៉ាញ បាន​រង​បរា​ជ័យ ២-០ ក្រោម​ថ្វី​ជើង​របស់​ក្រុម​ឈីលី និង​បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិ​ការណ៍ World Cup កាល​ពី​ថ្ងៃ​ពុធ ក្រោយ​ពី​ការ​រង​បរា​ជ័យ​ជា​លើក​ទី​២​របស់​ពួក​គេ​ក្នុង​រយៈ​ពេល​៥​ថ្ងៃ​។

ការ​ទទួល​ជ័យ​ជម្នះ​របស់​ស៊ីលី ដែល​បាន​កើត​ឡើង​តាម​រយៈ​គ្រាប់​បាល់​បញ្ចូល​ទី​របស់​កីឡាករ Eduardo Vargas និង Charles Arranguiz នោះ បាន​ធ្វើ​ឲ្យ​ក្រុម​ស្ថិត​ក្នុង​តំបន់​​អាមេ​រិក​ខាង​ត្បូង​មួយ​នេះ និង​ក្រុម​ជម្រើស​ជាតិ​​ហូ​ឡង់ក្លាយ​ជា​ក្រុម​ដំ​បូង​គេ​​ក្នុង​ការ​ឈាន​ទៅ​ប្រកួត​​ជុំ​ទី​២​។

ក្រោយ​ពី​យុគ​សម័យ​កាល​មាស​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​ឈ្នះ​ពាន​រង្វាន់ Euro ឆ្នាំ​ក្នុង​ឆ្នាំ​២០០៨ ​និង​២០១២ និង​ពាន​រង្វាន់ World Cup ឆ្នាំ​២០១០ ក្រុម​អេ​ស្ប៉ាញ​បាន​រង​នូវ​ការ​ធ្លាក់​ចេញ​ដ៏​​អា​ម៉ាស​។ ពួក​តាម​ស្មើ​កំ​ណត់​ត្រា​របស់​អ៊ី​តាលី​កាល​ពី​ឆ្នាំ​១៩៥០​នៃ​ការ​ធ្លាក់​ចេញ​ពី World Cup ត្រឹម​​ការ​ប្រកួត​ទី​២​។ វា​ជា​ការ​ទទួល​ជ័យ​ជម្នះ​ជា​លើក​ទី​១​របស់​ស៊ី​លី​លើ​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ​ក្នុង​ចំ​ណោម​​ការ​​ជួប​គ្នា​១១​លើក​។

ការ​ជឿ​ជាក់​របស់​អេ​ស្ប៉ាញ​​ហាក់​ដូច​ជា​ធ្លាក់​​ចុះ​ក្រោយ​ពី​ការ​បរា​ជ័យ​ក្នុង​លទ្ធ​ផល ៥-១ របស់​ពួក​គេ​ក្រោម​ថ្វៃ​ជើង​របស់​ហូ​ឡង់​ក្នុង​ការ​ប្រកួត​បើក​ឆាក​នៃ​ពូល B របស់​ពួក​គេ​កាល​ពី​ថ្ងៃ​សុក្រ​។

លោក​គ្រូ​បង្វឹក Vicente del Bosque បាន​លុប​ឈ្មោះ​​តា​ឆ្នើម Gerard Pique និង Xavi Hernandez ចេញ​ពី​ជម្រើស​ដំ​បូង ប៉ុន្តែ វា​មិន​មាន​ឥទ្ធិ​ពល​អ្វី​ដែល​បាន​កើត​ក្នុង​កីឡ​ដ្ឋាន Maracana ក្នុង​ទីក្រុង Rio de Janeiro ឡើយ​។

ស្រប​ពេល​​ជា​មួយ​គ្នា​នេះ ហូ​ឡង់ បាន​ឈាន​ទៅ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​ក្នុង​ព្រឹត្តិ​ការណ៍ FIFA World Cup ឆ្នាំ​២០១៤ ខណៈ​ដែល​កីឡាករ Memphis Depay បាន​ជួយ​ឲ្យ​ពួក​គេ​​ទទួល​ជ័យ​ជម្នះ ៣-២ លើ​ក្រុម​អូ​ស្ត្រាលី ដែល​បាន​​ធ្លាក់​ចេញ​ពី​យុទ្ធ​នា​ការ​នេះ​។ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កាមេ​រូន បាន​បរា​ជ័យ​ក្នុង​ការ​ឆ្លង​ឲ្យ​ផុត​ការ​ប្រកួត​ជម្រុះ​តាម​ពូល​នៃ​យុទ្ធ​នា​ការ World Cup ម្តង​ទៀត ខណៈ​ដែល​ពួក​គេ​​បាន​រង​បរា​ជ័យ​យ៉ាង​ចាស់​ដៃ​ក្រោម​ស្នា​ដៃ​ក្រុម​ក្រូ​អាស៊ី ក្នុង​លទ្ធ​ផល ៤-០ កាល​ពី​ថ្ងៃ​ពុធ​៕


ខ្សែបម្រើហូឡង់ Arjen Robben អបអរគ្រាប់បាល់​ស៊ុតបញ្ចូលទី​របស់គេ​នៅមុខ​កាម៉េរ៉ា។ រូបថត fifa.com


ក្រុមកីឡាករក្រូអាស៊ី អបអរគ្រាប់បាល់ស៊ុតបញ្ចូលទី​លើ​កាមេរូន។ រូបថត fifa.com

ប្រែ​សម្រួល​ដោយ ផេង សំណាង




© រក្សាសិទ្ធិដោយ thmeythmey.com