កីឡាអន្តរជាតិ
អន្តរជាតិ
អា​ហ្ស​ង់​ទីង​រំពឹង​ទទួលបាន​ជ័យជម្នះ​លើ​អ៊ីរ៉ង់​ជាមួយនឹង​ការលេង​ដ៏​ទាក់ទាញ
21, Jun 2014 , 6:05 pm        
រូបភាព
ដោយ: រួបរួម
នា​ការប្រកួត​បើកឆាក​នៅក្នុង​ពូ​ល F នៃ​ព្រឹត្តិការណ៍ World Cup ការប្រកួត​របស់​អា​ហ្ស​ង់​ទីន ហាក់ដូចជា​មិនសូវ​ទាក់ទាញ​ចំណាប់អារម្មណ៍​បើទោះបីជា​ពួកគេ​ដណ្តើមបាន៣ពិន្ទុ​ពី​ក្រុម​ចំណូល​ថ្មី បូ​ស្នី-ហឺ​ហ្ស៊េ​ហ្គោ​វី​ណា ក៏ដោយ។



ក្រៅពី​ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi ក្រុម​ខ្លាំង​នៅ​តំបន់​អាមេរិក​ឡាទីន​មួយ​នេះ នៅមាន​ខ្សែប្រយុទ្ធ Gonzalo Higuain និង Fernando Gago ខណៈ Javier Mascherano អាចមាន​ឱកាស​បង្ហាញ​ខ្លួន​លើក​ទី១០០សម្រាប់​ក្រុម​ជម្រើសជាតិ។

អ៊ីរ៉ង់​អាច​ប្រើប្រាស់​ជម្រើស​ដំបូង​ដូច​កាលពី​ពួកគេ​បានបញ្ចប់​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ជាមួយ​នី​ហ្សេ​រី​យ៉ា ខណៈ​ខ្សែប្រយុទ្ធ Reza Ghoonchannejhad គឺជា​កម្លាំង​ដ៏​គួរ​ឲ្យ​កត់សម្គាល់។ លោក Carlos Queiroz គ្រូបង្វឹក​ជម្រើសជាតិ​អ៊ីរ៉ង់​ដែល​ធ្លាប់មាន​ប្រវត្តិ​ដឹកនាំ​ព័រ​ទុយ​ហ្គា​ល់ បាន​លើកឡើងថា ជំនួប​រវាង​អ៊ីរ៉ង់ និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ដែលមាន Messi ជា​កីឡាករ​ឆ្នើម គឺជា​ពេលវេលា​នៃ​ការកសាង​ប្រវត្តិសាស្ត្រ​សម្រាប់​ក្រុម​ជើងឯក​អាស៊ី​បី​ជំនាន់៕




© រក្សាសិទ្ធិដោយ thmeythmey.com