កីឡាអន្តរជាតិ
អន្តរជាតិ
Suarez រងពិន័យមិនឲ្យចូលរួមគ្រប់សកម្មភាពបាល់ទាត់រយៈពេល៤ខែ
× គណៈកម្មាធិការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានសម្រេចដាក់ការពិន័យលើខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Luis Suarez មិនឲ្យចូលរួមគ្រប់សកម្មភាពបាល់ទាត់រយៈពេល៤ខែ ពីបទខាំស្មាខ្សែការពារអ៊ីតាលី Giorgio Chiellini នាការប្រកួត World Cup ពូល D កាលពីថ្ងៃអង្គារ។
សម្រាប់ការប្រកួតជាលក្ខណៈអន្តរជាតិ កីឡាកររូបនេះ ត្រូវរងពិន័យចំនួន៩ប្រកួត ដែលមានន័យថា ការរូបគេមិនមានសិទ្ធិបង្ហាញខ្លួនទៀតឡើយសម្រាប់ប្រកួតដែលនៅសេសសល់ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ នេះ។ Suarez រងពិន័យផងដែរជាទឹកប្រាក់៦៦០០០ផោន ៕
© រក្សាសិទ្ធិដោយ thmeythmey.com