អន្តរជាតិ
មេបញ្ជាការជាន់ខ្ពស់យោធាថៃ លោក Tanasak មកទស្សនកិច្ចនៅកម្ពុជានៅចុងខែ មេបញ្ជាការជាន់ខ្ពស់យោធាថៃ លោក Tanasak Patimapragorn នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី៣០-៣១ ខែសីហា ខាងមុខនេះ។ បើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នាយឧត្តមសេនីយ៍រូបនេះ អាចនឹងមកពិភាក្សាជុំវិញបញ្ហាប្រាសាទព្រះវិហារ។
បាងកកប៉ុស្តិ៍ បានបញ្ជាក់នៅថ្ងៃអង្គារនេះថា លោក Tanasak ត្រូវបានលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ បានអូចា បញ្ជូនឲ្យមកពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសលើបញ្ហាព្រំដែន ទាក់ទងនឹងករណីប្រាសាទព្រះវិហារ។
លោក Tanasak គឺជាបុរសដ៏មានឥទ្ធិពលម្នាក់ក្នុងរដ្ឋបាលរបស់លោកប្រាយុទ្ធ ដោយលោកមានតួនាទីជាអនុប្រធានទទួលបន្ទុកផ្នែកកិច្ចការសន្តិសុខរបស់ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com