ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
កីឡាការិនីហែលទឹក ហែម ថុនវិទិនី ប្រតិកម្មនឹងការរិះគន់
17, Sep 2014 ,
3:49 pm
រូបភាព
×
ដោយ:
រួបរួម
កីឡាការិនីហែលទឹក ហែម ថុនវិទិនី ហាក់មានអារម្មណ៍អន់ចិត្តយ៉ាងខ្លាំងចំពោះការបន្តុះបង្អាប់របស់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ដែលបានមើលងាយសមត្ថភាពរបស់អត្តពលិកខ្មែរ ខណៈ ពួកគេចេញទៅប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិ។ នេះបើតាមអ្វីដែលកីឡាការិនីស្រស់ស្អាតបានសរសេរនៅគណនីហ្វេសប៊ុករបស់ខ្លួន។
ទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង ដែលជាទីកន្លែងប្រារព្ធព្រឹត្តិការណ៍កីឡា Asian Games លើកទី១៧ កញ្ញា ហែម ថុន វិទិនី បានសរសេរយ៉ាងវែងនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយខ្លឹមសារសំខាន់គឺដើម្បីឆ្លើយតបទៅនឹងការរិះគន់នានាទាក់ទងនឹងសមត្ថភាពរបស់អត្តពលិកកម្ពុជា។
កីឡាការិនីដ៏ស្រស់ស្អាត វ័យ២១ឆ្នាំ បានលើកឡើងថា៖ «មានមនុស្សមួយចំនួនមកថា ក្រុមកីឡាកម្ពុជាទៅដឹងតែចាញ់ ហើយបញ្ជូនទៅធ្វើអ្វី ខ្ញុំពិតជាចង់ណាស់ឲ្យអ្នកដែរថាឲ្យគេនឹងមកសាកខ្លួនឯងទៅបានដឹងថាវាពិបាកប៉ុណ្ណា។ គេនឹងអត់ចង់ឈ្នះទេហី គេនឹងអត់ចង់ល្អទេហ គ្រាន់បើហើយដែរប្រទេសយើងបានមកចូលរួម បានយកទង់ជាតិមកដោតលើវេទិកាអោយគេដឹងអោយគេស្គាល់ ចុះបើអត់បានចូលរួមវាមេចវិញ គួរគិតពិចារណាផង មុននឹងថាអោយគេ ពួកខ្ញុំសុទ្ធតែចង់ឈ្នះចង់បានមេដាយយកទៅវិញ»។
វិទិនី ដែលត្រូវចូលរួមប្រកួតក្នុងវិញ្ញាសាហែលហែលកង្កែប និងហែលសេរីចម្ងាយ៥០ម៉ែត្រ បានសរសេរបន្ថែមថា៖ «វាពិតជាពិបាកណាស់មិនមែនស្រួលដូចការនិយាយទេ មើលតែប្រទេសជិតខាងយើង ថៃ វៀតណាម កីឡាករគេមកចូលរួម៤០០ទៅ៥០០នាក់ ហើយកីឡាករយើងតែជិត៣០នាក់ទេ តែពួកខ្ញុំសប្បាយនឹងធ្វើការងារនេះទោះបីប្រតិភូចូលរួមប្រកួតមានគ្នាតិចក៏ដោយ»។
បន្ថែមពីលើ កញ្ញា វិទិនី បានអះអាងថា អ្វីដែលខ្លួនបានសរសេរគឺតំណាងឲ្យអារម្មណ៍របស់កីឡាករ-កីឡាការិនីទាំងអស់ ជាពិសេសកីឡាការិនីតេក្វាន់ដូ ស៊ន ដាវីន និង ស៊ន សៀវម៉ី។
ព្រឹត្តិការណ៍ Asian Games លើកទី១៧ នៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៩ ខែកញ្ញា ខាងមុខ។ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនីចំនួន២០នាក់នៃប្រភេទកីឡាចំនួន៨ ដើម្បីចូលរួមប្រកួត។
បើតាម លោក ញ៉ាន សុខវិសាល នាយបេសកកម្មនៃប្រតិភូកីឡាកម្ពុជា នេះជាដំណើរស្វែងរកមេដាយពីព្រឹត្តិការណ៍កីឡាប្រចាំទ្វីបជាលើកដំបូង បើគិតចាប់តាំងពីឆ្នាំ១៩៧០ មក។ លោកបានដាក់ក្តីរំពឹងជាពិសេសលើប្រភេទកីឡាបែបប្រយុទ្ធ ដូចជាតេក្វាន់ដូ និង ចំបាប់ រួមទាំងកីឡាវាយកូនបាល់ផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
7 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
1 សប្តាហ៍
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
4 ថ្ងៃ
ការប្រឡងគ្រូអនុវិទ្យាល័យ នឹងរៀបចំ២ដំណាក់កាល ដើម្បីសម្រាំងយកបេក្ខជន៤៤១នាក់ប៉ុណ្ណោះ
1 សប្តាហ៍
អ្នកស្រី ឯម សិរីវុទ្ធី ចេញដំណើរពីស្វាយរៀងម៉ោង៣ទៀបភ្លឺ ជូនកូនមកប្រឡងគ្រូនៅភ្នំពេញ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម