កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona ឈ្នះ ខណៈ Roma បំបាក់ CSKA យ៉ាងចាស់ដៃ ជំនួបរវាងក្រុម Roma (ក្រហម) និង ក្រុម CSKA ។ រូបថត AFP
× ក្រុម Barcelona បានចាប់ផ្តើមយុទ្ធនាការនៃក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយនឹងជ័យជម្នះ ខណៈដែលពួកគេបានផ្តួលក្រុម Apoel Nicosia ទាំងប្រផិតប្រផើយនៅកីឡដ្ឋាន Nou Camp កាលពីថ្ងៃពុធ។ ការតែតបាល់បញ្ចូលទីរបស់ខ្សែការពារ Gerard Pique ពីការស៊ុតបាល់ពិន័យ Free-kick របស់ខ្សែប្រយុទ្ធ Lionel Messi គ្រប់គ្រាន់ក្នុងការផ្តួលក្រុមម្ចាស់ជើងឯករបស់ស៊ីបមួយនេះតែម្តង។
អ្នកចាំទី Urko Pardo របស់ក្រុម Apoel បានធ្វើការសង្គ្រោះបាល់ចំនួនពីរលើកដើម្បីរារាំងការរកគ្រាប់បាល់របស់ Messi សម្រាប់ក្រុមម្ចាស់ផ្ទះនៅក្នុងប្រទេសអេស្ប៉ាញ។ ស្របពេលជាមួយគ្នានោះ ក្រុម Roma បានបំបាក់ក្រុម CSKA Moscow យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-១ ហើយកីឡាករ Yacine Brahimi បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ខណៈដែលក្រុម Porto បានផ្តួលក្រុមម្ចាស់ជើងឯករបស់បេឡារុស Bate Borosov ៦-០ ។
ក្រុម Barcelona បានចាប់ផ្តើមលេងដោយដាក់ឲ្យខ្សែបម្រើ Andres Iniesta ដែលធ្លាប់ឈ្នះពាន Champions League បីសម័យកាល ឲ្យលេងជាកីឡាករបម្រុង។ ប៉ុន្តែ កីឡាករជាច្រនទៀតដូចជា Messi, Neymar និង Dani Alves បានខិតខំព្យាយាមយ៉ាងខ្លាំងដើម្បីផ្តួលក្រុម Apoel ដែលមានខ្សែការពារដ៏រឹងមាំ។
គ្រាប់បាល់បញ្ចូលទីដ៏សំខាន់នោះ បានកើតឡើងនៅនាទី ទី២៨ នៅពេលដែល Pique ដែលជាអតីតកីឡាករររបស់ក្រុម Manchester United បានតែតបាល់បំប៉ោងសំណាញក្រោយពីមានការទាត់បាល់ពិន័យពីចម្ងាយរបស់ Messi។ ដោយឡែក ក្រុម Paris St-Germain និង Ajax ដែលសុទ្ធសឹងជាគ្រូប្រជែងរបស់ Barcelona ក្នងពូល F បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងទីក្រុង Amsterdam។
ខ្សែប្រយុទ្ធ Edinson Cavani បានជួយឲ្យក្រុមម្ចាស់ជើងឯករបស់បារាំងនាំមុខមុន នៅមុនពេលកីឡាករ Lasse Schone បានរកគ្រាប់បាល់តាមស្មើវិញនៅនាទី ទី៧៤ ។ នៅខណៈនោះផងដែរ គ្រាប់បាល់់ស៊ុតបញ្ចូលទីនៅជិតបញ្ចប់ការប្រកួតរបស់កីឡាករ Jerome Boateng និងគ្រាប់បាល់តាមស្មើពីសំណាក់ខ្សែប្រយុទ្ធ Klaas-Jan Huntelaar កាលពីថ្ងៃពុធ បានបំពេញសប្តាហ៍ដ៏ល្អមួយសម្រាប់ក្រុមអាល្លឺម៉ង់នៅពេលប្រកួតជាមួយនឹងក្រុមជើងខ្លាំងរបស់អង់គ្លេសក្នុងការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Champions League វគ្គចែកពូល៕
លទ្ធផលកាលពីថ្ងៃពុធ
ក្របខ័ណ្ឌ Champions League វគ្គចែលពូល
ពូល E
Bayern Mun 1-0 Man City
Roma 5-1 CSKA Moscow
ពូល F
Ajax 1-1 Paris St G
Barcelona 1-0 Apoel Nic
ពូល G
Chelsea 1-1 FC Schalke 04
NK Maribor 1-1 Sporting
ពូល H
Ath Bilbao 0-0 Shakt Donsk
FC Porto 6-0 BATE Borosov
ប្រែសម្រួលដោយ ផេង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com