កីឡាអន្តរជាតិ
អន្តរជាតិ
កម្មវិធីប្រកួតនៅអឺរ៉ុប ខណៈនៅអង់គ្លេស Man City រំពឹងធ្វើឲ្យ Chelsea ខកចិត្ត លោក Manuel Pellegrini និងលោក Jose Mourinho នាការប្រកួតកន្លងមក។ រូបថត AFP
× ក្រោយពីរងនូវការខកចិត្តសម្រាប់ការរងបរាជ័យនៅនាទីចុងក្រោយនៃក្របខ័ណ្ឌ Champions League ក្រុម Manchester City នឹងខិតខំព្យាយាមស្តារមុខមាត់ឡើងវិញក្នុងការប្រជែងដណ្តើមពាន Premier League នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Chelsea នៅថ្ងៃអាទិត្យនេះ។
គ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទី ទី៩០ពីសំណាក់អតីតកីឡាកររបស់ខ្លួន Jerome Boateng បានធ្វើឲ្យ Man City ទទួលបរាជ័យ ១-០ នៅលើទឹកដីក្រុម Bayern Munich កាលពីថ្ងៃពុធ និងបានធ្វើឲ្យក្រុមរបស់លោក Manuel Pellegrini មិនស្គាល់ជ័យជម្នះសោះក្នុងចំណោមបីប្រកួតចុងក្រោយ។
ក្រុមខ្លាំង Chelsea អាចនឹងបន្ថែមការនាំមុខរហូតដល់ទៅ៨ពិន្ទុលើក្រុមម្ចាស់ជើងឯកមួយនេះ ប្រសិនបើពួកគេអាចកត់ត្រាជ័យជម្នះដូចកាលពីមុនក្នុងលទ្ធផល ១-០ នៅលើទឹកដី Etihad Stadium កាលពីខែកុម្ភៈ ហើយខ្សែបម្រើ Fernandinho បាននិយាយថា វាជាការប្រកួតមួយដែលក្រុមរបស់គេត្រូវតែឈ្នះជាដាច់ខាត។
ខ្សែបម្រើអន្តរជាតិប្រេស៊ីលរូបនេះបានឲ្យដឹងថា៖ «វាមិនមែនជារឿងងាយស្រួលនោះឡើយសម្រាប់ក្រុមដ៏ធំដូចជា Man City ក្នុងការចាញ់នៅពេលជួបក្រុម Bayern ប៉ុន្តែ មធ្យោបាយដ៏ល្អបំផុតក្នុងការដណ្តើមយកការជឿជាក់ និងគុណភាពដ៏ល្អបំផុតរបស់យើងត្រឡប់មកវិញ គឺការទទួលជ័យជម្នះក្នុងការប្រកួតបន្ទាប់។
Fernandinho បានបន្ថែមទៀតថា៖ «យើងគិតពីការប្រកួតជាមួយនឹងក្រុម Chelsea រួចជាស្រេច។ យើងត្រូវតែឈ្នះការប្រកួតនេះ ពីព្រោះយើងបានទទួលលទ្ធផលស្មើ ២-២ នៅពេលប្រកួតជាមួយក្រុម Arsenal និងបានរងបរាជ័យ ១-០ នៅផ្ទះខ្លួនឯងពេលជួបក្រុម Stoke។ យើងត្រូវតែស្រោចស្រង់ពិន្ទុត្រឡប់មកវិញដើម្បីគិតពីការឡើងទៅឈរនៅលើកំពូលតារាង»។
Chelsea កំពុងតែមានកំណត់ត្រានៃការទទួលជ័យជម្នះ៤លើកជាប់ៗគ្នា ប៉ុន្តែ ភាពខ្លាំងរបស់ពួកគេបានដើរថយក្រោយក្នុងពេលដែលពួកគេបានទទួលលទ្ធផលស្មើ ១-១ ក្នុងផ្ទះខ្លួនឯងពេលជួបក្រុម Schalke កាលពីថ្ងៃពុធ។
គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Klaas-Jan Huntelaar បានជួយឲ្យក្រុមអាល្លឺម៉ង់ទទួលបាន១ពិន្ទុក្រោយពីខ្សែបម្រើ Cesc Fabregas បានជួយឲ្យក្រុមម្ចាស់នាំមុខមុន ហើយខ្សែការពារ John Terry ប្រធានក្រុមរបស់ Chelsea បានជំរុញឲ្យក្រុមរបស់គេកាត់បន្ថយកំហុសនៅតំបន់ការពារ ក្រោយពីពួកគេបានបណ្តោយឲ្យមានគ្រាប់បាល់បញ្ចូលទីរបស់ខ្លួនរហូតដល់ទៅ៦គ្រាប់ក្នុងការប្រកួតលីក៤លើកចុងក្រោយរបស់ពួកគេ។
Terry បានប្រាប់គេហទំព័ររបស់ក្លិបថា៖ «ការប្រកួតលីកចំនួន៤លើក យើងគឺជាក្រុមដ៏ខ្លាំង។ យើងធ្វើមិនបានសម្រេចនៅពេលជួប Schalke ប៉ុន្តែ វាជារឿងដ៏ខកចិត្តដែលយើងបានរបូតគ្រាប់បាល់ជាច្រើន»៕
កម្មវិធីប្រកួតចុងសប្តាហ៍
ក្របខ័ណ្ឌអង់គ្លេស Premier League
ថ្ងៃសៅរ៍ ទី២០ ខែកញ្ញា
QPR v Stoke City - 6:45 ល្ងាច
Aston Villa v Arsenal - 9 យប់
Burnley v Sunderland - 9 យប់
Newcastle Utd v Hull City - 9 យប់
Swansea v Southampton - 9 យប់
West Ham v Liverpool - 11:30 យប់
ថ្ងៃអាទិត្យ ទី២១ ខែកញ្ញា
Leicester v Manchester United - 7:30 យប់
Tottenham v West Brom - 7:30 យប់
Everton v Crystal Palace - 10 យប់
Manchester City v Chelsea - 10 យប់
ក្របខ័ណ្ឌអេស្ប៉ាញ La Liga
ថ្ងៃសុក្រ ទី១៩ ខែកញ្ញា
Elche v Eibar
ថ្ងៃសៅរ៍ ទី២០ ខែកញ្ញា
Dep. La Coruna v Real Madrid - 9 យប់
Ath Bilbao v Granada CF - 11 យប់
Atl. Madrid v Celta Vigo - 1 យប់
Espanyol v Malaga - 3 ទៀបភ្លឺ
ថ្ងៃអាទិត្យ ទី២១ ខែកញ្ញា
Real Sociedad v Almeria - 5 ល្ងាច
Villarreal v Rayo Vallecano - 10 យប់
Cordoba v Sevilla - 12 យប់
Levante v Barcelona - 2 ទៀបភ្លឺ
ក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga
ថ្ងៃសុក្រ ទី១៩ ខែកញ្ញា
Freiburg v Hertha Berlin - 1:30 ទៀបភ្លឺ
ថ្ងៃសៅរ៍ ទី២០ ខែកញ្ញា
Augsburg v Werder Bremen - 8:30 យប់
Hamburger v Bayern Munich - 8:30 យប់
Paderborn v Hannover - 8:30 យប់
Schalke v Eintracht Frankfurt - 8:30 យប់
VfB Stuttgart v Hoffenheim - 8:30 យប់
Mainz v Dortmund - 11:30 យប់
ថ្ងៃអាទិត្យ ទី២១ ខែកញ្ញា
Wolfsburg v Bayer Leverkusen - 8:30 យប់
Köln v B. Moenchengladbach - 10:30 យប់
ក្របខ័ណ្ឌអ៊ីតាលី Serie A
ថ្ងៃសៅរ៍ ទី២០ ខែកញ្ញា
Cesena v Empoli - 11 យប់
AC Milan v Juventus - 1:45 ទៀបភ្លឺ
ថ្ងៃអាទិត្យ ទី២១ ខែកញ្ញា
Chievo v Parma - 5:30 ល្ងាច
AS Roma v Cagliari - 8 យប់
Genoa v Lazio - 8 យប់
Sassuolo v Sampdoria - 8 យប់
Atalanta v Fiorentina - 11 យប់
Udinese v Napoli - 11 យប់
Palermo v Inter - 1:45 ទៀបភ្លឺ
Torino v Verona - 1:45 ទៀបភ្លឺ
ក្របខ័ណ្ឌបារាំង Ligue 1
ថ្ងៃសុក្រ ទី១៩ ខែកញ្ញា
Bordeaux v Evian TG - 1:30 ទៀបភ្លឺ
ថ្ងៃសៅរ៍ ទី២០ ខែកញ្ញា
Marseille v Rennes - 10 យប់
Lorient v Reims - 1 យប់
Metz v Bastia - 1 យប់
Nantes v Nice - 1 យប់
Toulouse v Caen - 1 យប់
ថ្ងៃអាទិត្យ ទី២១ ខែកញ្ញា
Lille v Montpellier - 7 យប់
Lens v St Etienne - 10 យប់
Monaco v Guingamp - 10 យប់
Paris SG v Lyon - 2 ទៀបភ្លឺ
ប្រែសម្រួលដោយ ផេង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com