កីឡាអន្តរជាតិ
អន្តរជាតិ
Messi រកបានគ្រាប់បាល់ទី៤០០ ខណៈ Neymar បំប៉ោងសំណាញ់ ៣គ្រាប់តែម្នាក់ឯង
× ខ្សែប្រយុទ្ធ Lionel Messi បានរកគ្រាប់បាល់ទី៤០០នៃអាជីពរបស់គេ ខណៈដែល Neymar បានស៊ុតបាល់បញ្ចូលទីបីគ្រាប់តែម្នាក់ឯង ស្របពេលដែលក្រុម Barcelona បានវិលទៅឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ La Liga វិញជាមួយនឹងជ័យជម្នះ ៦-០ លើក្រុម Granada កាលពីថ្ងៃសៅរ៍។
ក្រុមម្ចាស់ការពារតំណែងជើង Atletico Madrid បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ២ ដោយមាន២ពិន្ទុពីក្រោយក្រុម Barcelona ខណៈដែលពួកគេបានផ្តួលក្រុមខ្លាំង Sevilla ៤-០ នៅលើទឹកដីខ្លួនឯង។
ស្របពេលជាមួយគ្នានេះ ភាពមុតស្រួចនៃការរកគ្រាប់បាល់បញ្ចូលទីរបស់ Cristiano Ronaldo បានបន្តក្នុងពេលក្រុម Real Madrid បានទទួលជ័យជម្នះ ២-០ នៅលើទឹកដីក្រុម Villarreal ដើម្បីរក្សាការដេញតាមពីក្រោយក្រុមនៅលើកំពូលតារាងចំនួន៤ពិន្ទុ។
Barcelona បានកត់ត្រាជ័យជម្នះជាមួយនឹងការការពារមិនឲ្យមានគ្រាប់បាល់បញ្ចូលទីរបស់ខ្លួនជាលើកទីជាប់ៗគ្នា ប៉ុន្តែ បានរកឃើញភាពមុតស្រួចនៃការរកគ្រាប់បាល់បំប៉ោងសំណាញ់របស់ពួកគេសាជាថ្មីក្រោយពីទទួលបានត្រឹមលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Malaga កាលពីពាក់កណ្តាលសប្តាហ៍ ខណៈដែល MessiនិងNeymar បានបង្ហាញភាពអស្ចារ្យ។
លោក Luis Enrique គ្រូបង្វឹករបស់ក្រុម Barcelona បាននិយាយថា៖ «Messi គឺជាមនុស្សដែលភាពមុតស្រួចនៅតំបន់ប្រយុទ្ធ ហើយរូបគេពិតជារីករាយក្នុងការលេងកីឡាបាល់ទាត់»៕
លទ្ធផលកាលពីថ្ងៃសៅរ៍
ក្របខ័ណ្ឌអង់គ្លេស Premier League
Liverpool 1-1 Everton
Chelsea 3-0 Aston Villa
Crystal Palace 2-0 Leicester
Hull 2-4 Man City
Man Utd2-1 West Ham
Southampton 2-1 QPR
Sunderland 0-0 Swansea
Arsenal 1-1 Tottenham
ក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga
1. FC Köln 0-2 Bayern Mun
Schalke 2-1 BorDortmd
SC Paderborn 07 1-2 BorussiaMönchengladbach
Sport-Club Freiburg 0-0 Bayer Levkn
VfB Stuttgart 1-0 Hannover 96
VfL Wolfsburg 2-1 SV Werder Bremen
ក្របខ័ណ្ឌអ៊ីតាលី Serie A
Roma 2-0 Verona
Atalanta 0-3 Juventus
ក្របខ័ណ្ឌបារាំង Ligue 1
Monaco 0-1 Nice
Toulouse 1-1 Paris St G
Lille 1-0 Bastia
Lorient 0-2 Evian Thonon Gaillard
Metz 3-0 Reims
Montpellier 2-1 Guingamp
ប្រែសម្រួលដោយ ផេង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com