ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ជម្រើសជាតិកម្ពុជាឈ្នះក្រុមម្ចាស់ផ្ទះលើកដំបូង ក្រោយរង់ចាំអស់៤០ឆ្នាំ
09, Oct 2014 ,
8:15 am
រូបភាព
×
ដោយ:
អុឹង ចំរើន (Ung Chamroeun)
កីឡាករ ចាន់ វឌ្ឍនាកា បានស៊ុតបាល់បញ្ចូលទីចំនួន២គ្រាប់នៅក្នុងនាទីបន្ថែមដែលនាំឲ្យក្រុមជម្រើសជាតិកម្ពុជាទទួលជ័យជម្នះ ២-០ លើក្រុមម្ចាស់ផ្ទះចិន-តៃប៉ិ (តៃវ៉ាន់) នាការប្រកួតមិត្តភាពអន្តរជាតិនៅកីឡដ្ឋាន Taipei Municipal Stadium កាលពីល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤។ នេះជាកំណត់ត្រាថ្មីមួយ បើគិតចាប់តាំងពីឆ្នាំ១៩៧៤មក ដែលឈុតធំនៃជម្រើសជាតិកម្ពុជាយកឈ្នះក្រុមម្ចាស់ផ្ទះ។
កាលពី៤០ឆ្នាំមុនពោលគឺនៅថ្ងៃទី១៣ ខែមិនា ឆ្នាំ១៩៧៤ កម្ពុជាបានបំបាក់ម្ចាស់ផ្ទះកូរ៉េខាងត្បូងក្នុងលទ្ធផល ១-០ នៅក្នុងទីក្រុងសេអ៊ូល នាការប្រកួតក្នុងពូល A នៃ ព្រឹត្តិការណ៍ President’s Cup នាសម័យនោះ។ បើតាមកំណត់ត្រារបស់ FIFA វាក៏ជាជ័យជម្នះត្រឹមតែលើកទីបីប៉ុណ្ណោះរបស់កម្ពុជា ដែលក្រុមជម្រើសជាតិដែលជាម្ចាស់ផ្ទះ។ ជ័យជម្នះមួយទៀតនោះ គឺបានកើតឡើងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៧២ ដោយកម្ពុជាបានយកឈ្នះក្រុមម្ចាស់ផ្ទះវៀតណាមខាងត្បូងក្នុងលទ្ធផល ២-១ នៅក្នុងទីក្រុងសៃហ្គន នាព្រឹត្តិការណ៍បុណ្យជាតិវៀតណាមខាងត្បូង (Quoc Khanh Tournament) ។
ក្នុងការប្រកួតជាមួយតៃវ៉ាន់ (ដែល FIFA ទទួលស្គាល់ក្រោមឈ្មោះថា ចិន-តៃប៉ិ) ចាន់ វឌ្ឍនាកា បានស៊ុតបាល់បញ្ចូលទីនៅក្នុងនាទី ទី៩០+១ និងទី៩០+៤ ។ វាជាជ័យជម្នះលើកទីមួយរបស់កម្ពុជាក្នុងចំណោមការប្រកួតមិត្តភាពអន្តរជាតិបីលើកសំខាន់ៗនារយៈពេលចុងក្រោយនេះ ដោយកាលពីថ្ងៃទី២០ ខែកញ្ញា ក្រុមដែលដឹកនាំដោយគ្រូបង្វឹកកូរ៉េខាងត្បូង Lee Tae Hoon បានចាញ់ម្ចាស់ផ្ទះម៉ាឡេស៊ី ៤-១ ហើយ៥ថ្ងៃក្រោយមក បន្តចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ១-០ ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៩ ខែសីហា កន្លងមក លោក Lee Tae Hoon ក៏ដឹកនាំឈុត U-21 យកឈ្នះម្ចាស់ផ្ទះប្រ៊ុយណេ ក្នុងព្រឹត្តិការណ៍ដណ្តើមពានមិត្តភាព Hassanal Bolkiah Trophy ដែរ ប៉ុន្តែមិនមែនជាការប្រកួតដែលរៀបចំ និងទទួលស្គាល់ដោយ FIFA នោះឡើយ។
ដំណាក់កាលដែលត្រូវបញ្ចេញសាច់ដុំពិតប្រាកដរបស់ក្រុមជម្រើសជាតិកម្ពុជា គឺក្នុងការប្រកួតជម្រុះ AFF Suzuki Cup ឆ្នាំ២០១៤ ដោយកម្ពុជាត្រូវប៉ះជាមួយម្ចាស់ផ្ទះឡាវនាល្ងាចថ្ងៃសៅរ៍ មុននឹងជួបប្រកួតជាបន្តបន្ទាប់ជាមួយទីម័រខាងកើត មីយ៉ាន់ម៉ា និងប្រ៊ុយណេ។ ពីរក្រុមទទួលបានពិន្ទុលើសគេនឹងឈានទៅដល់វគ្គបន្តដោយក្រុមជម្រើសជាតិ៦ផ្សេងទៀតរង់ចាំរួចជាស្រេច ដែលក្នុងនោះមានដូចជា សហម្ចាស់ផ្ទះវៀតណាម និងសិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងឥណ្ឌូនេស៊ី៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
5 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
6 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
1 សប្តាហ៍
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
2 ថ្ងៃ
ការប្រឡងគ្រូអនុវិទ្យាល័យ នឹងរៀបចំ២ដំណាក់កាល ដើម្បីសម្រាំងយកបេក្ខជន៤៤១នាក់ប៉ុណ្ណោះ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម