កីឡាជាតិ
ជាតិ
កីឡាករ​ប្រដាល់ វ៉ន វីវ៉ា និង​កីឡាការិនី​តេក្វាន់​ដូ ស៊ន ដាវីន ក្លាយ​ជាគូ​ដណ្តឹងនឹងគ្នា​
12, Oct 2014 , 4:41 pm        
រូបភាព
រូបថត ហ្វេសប៊ុក ស៊ន ដាវីន
រូបថត ហ្វេសប៊ុក ស៊ន ដាវីន
ដោយ: ថ្មីៗ
កីឡាករ​ប្រដាល់​ដ៏​ល្បី​ឈ្មោះ វ៉ន វីវ៉ា ឈ្មោះ​ដើម ឈួន សុខឡេង និង​កីឡាការិនី​តេក្វាន់​ដូ ស៊ន ដាវីន បងស្រី​បង្កើត​របស់​ជ័យ​លាភី​មេដាយមាស Asian Games ស៊ន សៀវម៉ី បាន​រៀបចំពិធី​ភ្ជាប់ពាក្យ​តាមប្រពៃណី​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៤ ​នៅ​គេហដ្ឋាន​ខាងស្រី​ក្នុងរាជ​ធានីភ្នំពេញ។



នេះ​ជា​ការ​ពង្រឹង​ចំណងនៃ​ទំនាក់ទំនង​ស្នេហា​អស់​រយៈពេល​២​ឆ្នាំ​កន្លងមក​រវាង​កីឡាករ-កីឡាការិនី​កំពូល​ទាំងពីរ​រូបនេះ។ វ៉ន វីវ៉ា អាយុ​២៨​ឆ្នាំ គឺ​ជាកីឡាករ​ប្រដាល់សេរី និង​ប្រដាល់​សកល​នៃក្រុម​ជម្រើស​ជាតិ​កម្ពុជាដែល​ធ្លាប់​ឈ្នះមេដាយ​សំរិទ្ធស៊ីហ្គេម និង​ជា​ម្ចាស់​ខ្សែក្រវាត់​ប្រដាល់​សេរីពិភពលោក ISKA ផងដែរ។

ដាវីន គឺ​ជា​កីឡាការិនី​តេក្វាន់​ដូ​ម្នាក់​ដែល​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​ស៊ីហ្គេម​២ជំនាន់ និង​មាន​ប្រវត្តិ​ចូល​រួម​តំណាងឲ្យកម្ពុជា​ក្នុងព្រឹត្តិការណ៍​អន្តរជាតិ​ជាច្រើន រួមទាំង​កម្រិត​អូឡាំពិក និងអាស៊ី។

វីវ៉ា ក៏​ជាមិត្តភក្តិ​ដ៏​ជិត​ស្និទ្ធ​របស់ ស៊ន អេលីត ដែល​ជា​បង​ប្រុ​ស​បង្កើត​របស់​ដាវីន ផង​ដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com