កីឡាជាតិ
ជាតិ
ក្រុម​បាល់បោះ Pate 310 គ្រប់គ្រង​តំណែង​ជើងឯក CBL ប្រចាំឆ្នាំ២០១៤
08, Dec 2014 , 12:05 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រឹត្តិការណ៍​ប្រកួត​ក្របខណ្ឌ​កីឡាបាល់បោះ Cambodia Basketball League ឆ្នាំ២០១៤ បានបញ្ចប់​ជា​ផ្លូវការ​កាលពី​ចុង​សប្តាហ៍​កន្លងមក ដោយ​ក្រុម Pate 310 បាន​ក្លាយជា​ម្ចាស់​ជើងឯក ក្រោយ​ជ័យជម្នះ ៥៦-៥៤ លើ​ក្រុម Davies Paints ខណៈ​ក្រុម Mekong Tigers បាន​បំបាក់​ក្រុម Emperors ក្នុង​លទ្ធផល ៦៨-៥៧ ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​បី។



ក្នុងនាម​ជា​ម្ចាស់​ជើងឯក Pate 310 បានទទួល​មេដាយមាស អមដោយ​ប្រាក់រង្វាន់៤លាន​រៀល ក្រុម​លេខ​ពីរ Davies Paints ទទួលបាន​មេដាយប្រាក់ និង​ប្រាក់រង្វាន់២លាន​រៀល ខណៈ​ក្រុម​លេខ​បី  Mekong Tigers បាន​មេដាយ​សំរឹទ្ធ និង​ប្រាក់រង្វាន់១លាន​រៀល។
   
ជាមួយគ្នានេះ​ផងដែរ កីឡាករ អ៊ូច ផា​ណាត នៃ​ក្រុម Pate 310 និង​កីឡាករ​អន្តរជាតិ Jonno Cunanan បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍ CBL ឆ្នាំ២០១៤ នេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com