កីឡាជាតិ
ជាតិ
វេ​ស្ទើ​ន ប៉ះ​ក្រុម​មី​យ៉ាន់​ម៉ា នាវេលាម៉ោង​៣:៣០ ថ្ងៃ​នេះ​នៅ​ឥណ្ឌូណេស៊ី
08, Dec 2014 , 2:10 pm        
រូបភាព
ដោយ:
ក្រុមបាល់ទាត់​វេ​ស្ទើ​ន ដែល​តំណាងឱ្យ​ក្រុម​កម្ពុជា នឹងត្រូវ​ប្រកួត​បើកឆាក​ជាមួយ​ក្រុម​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុង​ពានរង្វាន់​សាកលវិទ្យាល័យ​តំបន់​អាស៊ីអាគ្នេយ៍ នៅវេលា ៣:៣០ នាទី​ថ្ងៃទី ៨ ខែ ធ្នូ នេះ លើ​ទឹកដី​កីឡដ្ឋាន Gelora Jakabaring Stadium ប្រទេស​ឥណ្ឌូណេស៊ី។



វេស្ទើន​ដែល​តំណាងឲ្យ​កម្ពុជា​ស្ថិតនៅ​ពូ​ល B ជាមួយ​ម្ចាស់​ស្រុក​ឥណ្ឌូណេស៊ី, ឡាវ និង មី​យ៉ាន់​ម៉ា ចំណែក​ពូ​ល A មាន ថៃ, ទី​ម័​រ​ខាងកើត, ម៉ាឡេស៊ី និង សិង្ហ​បុរី។ សម្រាប់​វិញ្ញាសា​បាល់ទាត់​នឹង​ប្រកួត​ចប់​វគ្គ​ជម្រុះ​តាម​ពូ​ល​នៅ​ថ្ងៃទី ១៣ ធ្នូ ខាងមុខ ស្របពេល​ក្រុម​ខ្លាំង​ចំនួន ៤ មកពី​ពូ​ល​ទាំង២ ត្រូវ​កក់​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​សម្រាប់តែ​សិស្ស និស្សិត​នេះ​នឹង​បើក​ប្រកួត​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១០ ហើយ​បិទ​វិញ​នៅ​ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៤ នៅ​ទីក្រុង Palembang ភាគខាងត្បូង​កោះ​ស៊ូ​ម៉ា​ត្រា ប្រទេស​ឥណ្ឌូណេស៊ី ។ ចំណែក​វិញ្ញាសា​ដាក់ឱ្យ​ប្រកួត​មាន​ចំនួន ២០ ផ្សេងគ្នា ហើយ​បាល់ទាត់​ត្រូវ​កំណត់ឱ្យ​ប្រកួត​មុនគេ។ សម្រាប់​ប្រទេស​កម្ពុជា​បាន​បញ្ជូន​កីឡា៥ប្រភេទ​ក្នុងនោះ បាល់ទាត់ ប៉េតង់ គុន​ដាវ តេ​ក្វាន់​ដូ និង​វាយ​កូនឃ្លី​លើ​តុ៕




© រក្សាសិទ្ធិដោយ thmeythmey.com