ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​ថា៖«ការរំលោភ​សិទ្ធិ ឬ​គ្មាន​សេរីភាព នាំអោយ​កើត​ជំងឺផ្លូវចិត្ត»
10, Dec 2015 , 12:00 pm        
រូបភាព
ភ្នំពេញ៖ លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា ការ ស៊ុន​បូ​ណាត ដែល​បាន​​ទទួល​រង្វាន់​ហ្សឺ​ណែវប្រទេស​ស្វី​ស​សម្រាប់​សិទ្ធិមនុស្ស​ក្នុង​វិកល​វិទ្យា​ឆ្នាំ២០១៤ ។ នេះ​គឺជា​ពានរង្វាន់​ក្របខ័ណ្ឌពិភពលោក​ផ្នែក​ជំងឺផ្លូវចិត្ត​ដែល​លោក ការ ស៊ុន​បូ​ណាត ទទួលបាន​តែម្នាក់ឯង​គត់​ក្នុងចំណោម​បេក្ខជន៧០នាក់​មកពី​ទូទាំង​ពិភពលោក។



ដោយសារតែ​សកម្មភាព​មនុស្សធម៌ និង​ការចូលរួម​ជួយ​អ្នកជំងឺ​ក្រីក្រ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក្នុង​អាជីព​របស់លោក​នោះ លោក​សាស្ត្រាចារ្យ​ត្រូវបាន​អង្គការ​ពិភពលោក​ជ្រើសរើស«ជា​វីរជន​សម្រាប់​សិទ្ធិមនុស្ស​ក្នុង​វិកល​វិទ្យា»ឆ្នាំ២០១៤ ។ សម្រាប់​លោក ការ ស៊ុន​បូ​ណាត អវត្តមាន​សេរីភាព​ពេញលេញ និង​ការរំលោភ​សិទ្ធិ​ជំ​រុញអោយ​មនុស្ស​កើត​ជំងឺផ្លូវចិត្ត។



ដើម្បី​ជ្រាប​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​ខ្លី​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ និង​លោក​សាស្ត្រាចារ្យ ការ ស៊ុន​បូ​ណាត
សំឡេង










© រក្សាសិទ្ធិដោយ thmeythmey.com