កីឡាជាតិ
ជាតិ
វេ​ស្ទើ​ន​ប៉ះ​​ម្ចាស់​ផ្ទះ​ឥ​ណ្ឌូ​ណេ​ស៊ី​នៅ​​ម៉ោង​៤​ល្ងាច​​នេះ​​ក្រោ​យ​​បរា​ជ័យ​​ថ្ងៃ​​បើ​ក​ឆា​ក​
10, Dec 2014 , 11:20 am        
រូបភាព
ដោយ:
ក្រុមបាល់ទាត់​វេ​ស្ទើ​ន​ដែល​តំណាងឱ្យ​ប្រទេស​កម្ពុជា​ចេញទៅ​ប្រកួត​ក្នុង​ពានរង្វាន់​សាកលវិទ្យាល័យ​អាស៊ាន (17th ASEAN University Games) កំពុង​រៀបចំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នឹងត្រូវ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ស្រុក​នៅវេលា​ម៉ោង ៤ រសៀល​ថ្ងៃទី១០ ធ្នូ នេះ ក្រោយ​ប្រកួត​បើកឆាក​ចាញ់​មី​យ៉ាន់​ម៉ា៤ ទល់ ។



វេ​ស្ទើ​ន​នៅមាន​បញ្ហា​ក្នុង​ក្រុម​បន្តិចបន្តួច​ត្រង់​សមាជិក​មួយចំនួន៣ នាក់ ខ្លះ​មាន​បញ្ហា​លើស​អាយុ​ចំណែក​ខ្លះទៀត​មាន​បញ្ហា​លិខិតឆ្លងដែន។លោក ឡៃ សុធា អ្នកចាត់ការ​ទូទៅ​ក្រុម បាន​ប្រាប់​មកពី​ឥណ្ឌូណេស៊ី​មក​ថា​លោក​រំពឹង​នឹង​អាច​កែប្រែ​ស្ថាន​ការ​បានល្អ​វិញ​ក្នុង​ប្រកួត​នេះ​នឹង​ប្រកួត​បន្ទាប់​បើទោះជា​ចាញ់​ប្រកួត​មុន​ក៏ដោយ។តាម​ការសង្កេត​របស់​លោក​ក្រុម​លេចធ្លោរ​ជាងគេ​មាន​ម៉ាឡេស៊ី និង ថៃ ដែល​ស្ថិតនៅ​ពូ​ល A។ចំណែក​ពូ​ល​B មិនសូវមាន​បញ្ហា​ចោទ​ប៉ុន្មាន​នោះទេ។

សម្រាប់​លទ្ធផល​សរុប​នៅ​ប្រកួត​ដំបូង​ទាំង២ ពូ​ល​មាន៖
ពូ​ល​A៖ទី​ម័​រ​ខាងកើត ០ – ៤ ម៉ាឡេស៊ី, សិង្ហ​បុរី ០ – ៣ថៃ
ពូ​ល​B៖កម្ពុជា ១ – ៤ មី​យ៉ាន់​ម៉ា, ឡាវ ២ – ២ ឥណ្ឌូណេស៊ី

ចំណែក​តារាង​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន៖
ពូ​ល​A៖
១) ម៉ាឡេស៊ី មាន ៣ពិន្ទុ
២) ថៃ មាន ៣ ពិន្ទុ
៣) សិង្ហ​បុរី មាន ០ពិន្ទុ
៤) ទី​ម័​រ​ខាងកើត មាន០ពិន្ទុ

ពូ​ល​B៖
១) មី​យ៉ាន់​ម៉ា មាន៣ ពិន្ទុ
២) ឥណ្ឌូណេស៊ី មាន១ ពិន្ទុ
៣) ឡាវ មាន ១ ពិន្ទុ
៤) វេ​ស្ទើ​ន (កម្ពុជា) មាន ០ ពិន្ទុ

ចំពោះ​ការប្រកួត​នៅ​រសៀល​នេះ​មានតែ​ពូ​ល​B ទេ៖
មី​យ៉ាន់​ម៉ា​Vsឡាវ​ម៉ោង ១:៣០នាទី​រសៀល
កម្ពុជា​Vsឥណ្ឌូណេស៊ី​នៅ​ម៉ោង ៤ រសៀល



© រក្សាសិទ្ធិដោយ thmeythmey.com