ជាតិ
​ពិ​ភ​ព​តា​រា​៖​ ​សួន លីន​ដា ល្បី​មាន​អ្នក​ឧបត្ថម្ភ
11, Dec 2014 , 9:54 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ថ្មីៗនេះ​មាន​ព័ត៌មាន​លេច​ឮថា តារាចម្រៀង​ដែល​ចូលចិត្ត​អួត​សម្រស់​ធម្មជាតិ​ជាង​ការកែ​សម្ផស្ស​នាង សួន លីន​ដា កំពុង​ត្រូវប៉ាន់​ដោយសារ​មាន​ហ្វូង​កន្លង់​មិនតិច​ឡើយ​តាម​ហើរ​ឆ្វែល​កុលាប​រូបនេះ​ចង់បាន​នាង​ថ្នាក់ថ្នម​ធ្វើជា​ម្ចាស់​បេះដូង​ហើយ​ចុងក្រោយ​នេះ​លេច​ធ្លាយ​ថា មាន​អ្នកស្ម័គ្រចិត្ត​ឧបត្ថម្ភ​នាង​មិន​ឲ្យ​លំបាក​ឡើយ។



ម្ចាស់​បទ «មាន​សង្សារ​ជា​ព្រាននារី» សួន លីន​ដា ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ស្គាល់​នាង​កាន់តែច្រើន​ក្រោយ​តារា​រូបនេះ​បាន​ផ្លាស់​ពី​ផលិតកម្ម​ស្វាង​តារា​មក​ផលិតកម្ម​សាន់​ដេ​នោះ នៅពេលថ្មីៗចុងក្រោយ​នេះ សួន លីន​ដា ក៏​ហាក់​មាន​សន្ទុះ​ខ្លាំង​ឡើង​ជាង​មុន​ទ្វេ​ឡើង​ពិសេស​តាមរយៈ​បទថ្មីៗរបស់​នាង ។

តាមរយៈ​ទឹកដម​សំនៀង​និង​ការចាប់ផ្តើម​លេង​ស្ទីលថ្មីប្លែកៗនោះ​ធ្វើ​ឲ្យ​ទស្សនិកជន​មួយចំនួន​ពិបាក​វាយតម្លៃថា សួន​លីន​ដា អាច​នឹង​ក្លាយជា​គ្រាប់ពេជ្រ​ដ៏​មានតម្លៃ​មួយគ្រា​ប់​នៅ​ផលិតកម្ម​សាន់​ដេ ខណៈដែល​វត្តមាន​របស់​នាង​នៅ​សាន់​ដេ​ទើបតែ​បាន​ជិត២ឆ្នាំ​សោះ តែ​ប្រជាប្រិយភាព​របស់​នាង​បាន​ស្ទុះ​ឡើង​ស្របាល​គ្នា​នឹង​នាង អ៊ី​វ៉ា ទៅហើយ។

ស្របគ្នា​នឹង​ការឡើង​កូដ​ចំពោះ​ការងារ​នៅ​ផលិតកម្ម ដោយឡែក​រឿងរ៉ាវ​ស្នេហា​វិញ ប្រភព​នៅក្នុង​សិល្បៈ​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា សួន លីន​ដា ក៏​កំពុងមាន​ហ្វូង​កន្លង់​មិនតិច​តាម​សុំ​ស្នេហ៍​នោះដែរ រហូត​ប្រភព​មួយ​បាន​បង្ហើប​ឲ្យ​ដឹងថា មាន​បុរស​ខ្លះ​ហ៊ាន​ដាក់ទុន​ទ្រព្យសម្បត្តិ​រាប់ម៉ឺន​ដុល្លារ​ទៀតផង​ឲ្យ​តែ​នាង​ព្រម​ទទួលយក​ស្នេហា​របស់គេ​ដាក់​ក្នុង​បេះដូង​នោះ។

ប៉ុន្តែ​នៅពេល​និយាយ​ដល់​រឿងរ៉ាវ​ស្នេហា​នេះ តារាចម្រៀង​ចំណូល​ថ្មី​របស់​សាន់​ដេ​វ័យ២៣ឆ្នាំ​នាង សួន លីន​ដា បាន​បញ្ចេញ​ស្នាមញញឹម​រួច​បាន​ឲ្យ​ដឹងថា សម្រាប់​រូបនាង​ផ្ទាល់​នាង​មិនទាន់បាន​ត្រៀម​ចិត្ត​ទទួលយក​ស្នេហា​របស់​បុរស​ណា​ម្នាក់​ឡើយ អ្វីដែល​នាង​គិត​នាពេលនេះ គឺជា​ការងារ​សិល្បៈ​ដែល​កំពុង​ហុច​ផល​ឲ្យ​នាង។ ស្របគ្នា​នោះ នាង​បាន​បញ្ជាក់ថា នៅពេលនេះ បេះដូង​របស់​នាង​គឺ​នៅ​ទំនេរ​ស្អាត​មិនមាន​ប្រឡូកប្រឡាក់​ដោយ​ឥទ្ធិពល​ទឹកប្រាក់​របស់​បុរស​ណា​ម្នាក់​នោះទេ៕




© រក្សាសិទ្ធិដោយ thmeythmey.com