កីឡាជាតិ
ជាតិ
​S​u​z​u​k​i​ ​C​u​p​៖​ ​ថៃ​ ​ឡើ​ង​​វ​គ្គ​​ផ្ដា​ច់​ព្រ័​ត្រ​​​មុ​ន​គេ​រ​ង់​ចាំ​ ​ម៉ា​ឡេ​ស៊ី​ ​ឬ​ ​វៀ​ត​ណា​ម​នៅ​​​យ​ប់​​​នេះ​
11, Dec 2014 , 5:08 pm        
រូបភាព
ដោយ:
ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ បាន​ឡើងទៅ​អង្គុយចាំ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ពានរង្វាន់ AFF Suzuki Cup 2014 ក្រោយ​យកឈ្នះ​ក្រុម​ហ្វីលីពីន​ក្នុង​លទ្ធផល ៣ ទល់ ០ កាលពី​ម្សិលមិញ ហើយ​រង់ចាំ​ដៃគូ​ប្រកួត​បន្ទាប់​រវាង​ក្រុម វៀតណាម ឬ ម៉ាឡេស៊ី ក្នុង​ជើង​ទី២ នៅវេលា​ម៉ោង ៧ យប់​ថ្ងៃទី ១១ ធ្នូ ឆ្នាំ ២០១៤ នេះ​លើ​ទីលាន​កីឡដ្ឋាន My Dinh National Stadium ក្នុង​ក្រុង​ហាណូយ។



ប្រកួត​ជើង​កាលពី​ថ្ងៃទី ៧ ធ្នូ ក្រុម​វៀតណាម បាន​យកឈ្នះ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ២ ទល់ ១ ដោយ​បញ្ចប់ទៅ​ក្រោម​តំណក់ឈាម​អ្នកគាំទ្រ​ក្រុម​ទាំង ២ ជាច្រើន​ដេរដាស ពេល​ប៉ះ​ទ​ង្កិ​ច​គ្នា​អំឡុងពេល​ទស្សនាការ​ប្រកួត។

ម៉ាឡេស៊ី ហាក់​មិនសូវ​ជោគជ័យ ប៉ុន្មាន​ទេ​ក្នុង​រយៈពេល​ចុងក្រោយ ដោយ ធ្លាប់​ចាញ់​វៀតណាម ៣ ទល់ ១ ក្នុង​ប្រកួត​មិត្តភាព​មុន​វគ្គ​ជម្រុះ​តាម​ពូ​ល​ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន​មួយ​នេះ​មកដល់។

លោក Toshiya Miura គ្រូបង្វឹក​ជនជាតិ​ជប៉ុន​របស់​វៀតណាម រង​សម្ពាធ​ជាខ្លាំង​អមដោយ​សំឡេង​ហ៊ោ​ជុំវិញ​កីឡដ្ឋាន Stadium Shah Alam របស់​អ្នកគាំទ្រ​ម៉ាឡេស៊ី ប៉ុន្ដែ​លោក​រីករាយ​ចំពោះ​កីឡាករ​ទាំងអស់​លេង​ដោយ​ទំនុកចិត្ត​ហើយ​អាច​រក​ជ័យជម្នះ​បាន​ថែមទៀត។

លោក Dollah Salleh គ្រូបង្វឹក​ក្រុម​ម៉ាឡេស៊ី គិត​មិន​យល់​ពី​បញ្ហា​តំបន់​ការពារ​របស់​ក្រុម​កាលពី​ជើង​ទី១ ប៉ុន្ដែ​លោក​រំពឹងថា កីឡាករ​ទាំងអស់​នឹង​ផ្ដល់​ក្ដីសង្ឃឹម ២០០% ក្នុងការ​ប្រកួត​ជើង​ទី២ ដែល​នៅសល់ ៩០ នាទី​ទៀត។

តើ​វៀតណាម ឬ ម៉ាឡេស៊ី អាច​ឡើងទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ជាមួយ​ថៃ?


© រក្សាសិទ្ធិដោយ thmeythmey.com