សង្គមអន្តរជាតិ​
អន្តរជាតិ
ហាង McDonald’sមួយកន្លែង​លេចចេញ​វីដេអូ​សិច​លើ​អេក្រង់​ដោយ​ចៃដន្យ
11, Dec 2014 , 7:45 pm        
រូបភាព
ដោយ:

អតិថិជន​ជា​ច្រើ​នាក់​ដែល​ចូលមក​ញ៉ាំ​អាហារ​ក្នុង ហាង McDonald’s មួយកន្លែង​នៅក្នុង​ប្រទេស​ស្វ៊ី​ស នាំគ្នា​ភ្ញាក់ផ្អើល​ជាខ្លាំង បន្ទាប់ពី​បានឃើញ​វីដេអូ​សិច​មួយ ត្រូវបាន​លេ​ចេញ​នៅលើ​អេក្រង់​ទូរទស្សន៍ ដែល​គេ​ដាក់​នៅក្នុង​ហាង ដើម្បី​ឲ្យ​ភ្ញៀវ​ទស្សនា​ក្នុងពេល​ពួកគេ​ចូលមក​បរិភោគ​អាហារ ក្នុង​ហាង​នេះ។



យោងតាម​ការផ្សាយ​រប​ស់ New York Post លោក SteffenReinigerអាយុ ២៤ ឆ្នាំ​បាន​ទៅ​ហាង McDonald’s មួយកន្លែង​ក្នុង​ទីក្រុង​Zuchwilប្រ​ទេ​ស្វ៊ី​ស ជាមួយ​មិត្តភក្តិ​របស់ខ្លួន​ដើម្បី​ញ៉ាំ​ប៊ឺ​ហ្គឺ។ នៅពេលដែល​ពួកគេ​បាន​ទៅ​អង្គុយ​ក្នុង​ហាង​នោះ ពួកគេ​និង​មនុស្ស​ជាច្រើន​ទៀត បានឃើញ​វី​ឌេ​អូ​សិច បង្ហាញ​នៅលើ​អេក្រង់​ទូរទស្សន៍ ដែល​ផ្សាយ​នៅក្នុង​ប៉ុស្ដិ៍​កីឡា​អាល្លឺម៉ង់​មួយ។

លោក Steffen បាន​ប្រាប់​កាសែត​ខាងលើ​ថា អ្នក​ដែល​បានឃើញ​វីដេអូ​សិច​នេះ គឺ​សុទ្ធតែជា​មនុស្ស​ប្រុស ដូច​ច្នេះ​គឺ​វា​មិនបាន​បង្ក​ជាការ​រំខាន ឬ​ផលប៉ះពាល់​អ្វី​ធំដុំ​ដល់​ពួកយើង​នោះទេ ប៉ុន្តែ​ប្រិ​សន​បើ​វីដេអូ​នេះ​បង្ហាញ​ក្នុងចំណោម​មនុស្ស​ស្រី នោះ​តើ​វា​នឹង​ទៅជា​យ៉ាងណា?

ហាង McDonald’s ក៏បាន​ធ្វើការ​អភ័យទោស​ចំពោះ​បញ្ហា​នេះ ហើយ​បាន​បញ្ជា​ឲ្យ​អ្នកបម្រើ ប្ដូរ​ប៉ុស្ដិ៍​ទូរទស្សន៍​ជាបន្ទាន់។ ចំណែកឯ​អ្នកបម្រើ​វិញ​បាន​និយាយថា យើង​មិនបាន​ដឹងថា ប៉ុស្ដិ៍​កីឡា​របស់​អាឡឺម៉ង់​នេះ មាន​លេចចេញ​វីដេអូ​សិច​បែបនេះ​នោះទេ។ ម្យ៉ាងទៀត​អ្នកបម្រើ​ទាំងអស់​មិនបាន​ផ្ដោតទៅលើ​ទរ​ទស្សន៍​នោះទេ គឺរ​វ​ស់​តែ​ជាមួយ​កិច្ចការ និង​អតិថិជន​តែប៉ុណ្ណោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com