ជាតិ
​បច្ចេកវិទ្យា
ក្រុមហ៊ុន Facebook អាចឱ្យ​អ្នក​ប្តូរ​រូបភាព​ពី Original នៅពេល Upload
21, Dec 2014 , 9:12 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុន Facebook  បង្កើន​គុណភាព​កម្មវិធី​ដោយ Update លើ​ដំណើរការ upload រូបភាព។ Facebook app ថ្មី​បង្កើន​ពន្លឺ ស្រមោល និង​ភាពច្បាស់​បន្ថែម​លើ​រូបភាព​ដើម​របស់​អ្នក។ លើសពីនេះទៅទៀត Facebook app បង្កើត option ថ្មី​ដើម្បី​បន្ថែម filters និង​ប៉ូ​តុង​ជ្រើសរើស​ពណ៌​រូបភាព​ដោយ​ស្វ័យប្រវត្ត​ជាល​ក្ខ​ណះ​ស្លាយ​អូស។ ការ update កម្មវិធី​មានដំណើរ​ការ​ស្វ័យ​វត្ត គ្មាន​ការទាមទារ ឬ​បង្ហាញ​អ្វី​នោះទេ។ ការ Update កម្មវិធី​ថ្មី​មានដំណើរ​ការ​លើ​ឧក​រណ៍​ប្រើ​ប្រព័ន្ធ​ដម​ណើ​រការ iOS  និង​ប្រព័ន្ធ​ដំណើរការ Android ។



ឧ.  អ្នក Upload រូបភាព​ដើម្បី Post ពេលនោះ Filter មាន​ពណ៌​ច្បាស់ ព្រាល ស្រវាំង ស្រមោល ស្លេក​ចាំង​ថ្ងៃ ដែល​រត់​តម្រៀប​គ្នា​ដើម្បីឱ្យ​អ្នក​ជ្រើ​រើសយក​រូបភាព​ថ្មី​មួយ បើ​មិន​ចង់ Post រូប Origional។ មើល​លំនាំ​ក្នុង​រូប​មាន​លក្ខ​ណះ​មិន​ខុសពី Option បិទ​បើក​សម្លេង​ទេ។

ស្របពេល​ជាមួយគ្នា​មានកម្ម​វិធីថ្មីៗជាច្រើន​ដូចជា៖ Snapchat Instagram និង  Pinterest   បានចាប់ផ្តើម​បង្កើន​សកម្មភាព​ប្រណាំងប្រជែង​បំផុត។  Instagram លើ facebook ទទួលបាន​អ្នកគាំទ្រ​ចំនួន 300 លាន​នាក់​ជា​ចំនួន​ដែលមាន​សន្ទុះ​លឿន​បំផុត។

 Instagram គ្រប់គ្រង​ដោយ Facebook ដូច្នេះ នេះ​ជាការ​ពង្រីក​វិសាលភាព និង​ទទួលបាន​សម្លេងគាំទ្រ​ដ៏​ខ្លាំងក្លា​បំផុត​ក្នុង​បណ្តាញ​សង្គម​បច្ចុប្បន្ន៕
ប្រភព៖ Facebook

ផ្តល់សិទ្ធិដោយ៖ www.itcity.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com