ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រតិភូ​រដ្ឋសភាចុះ​សួរ​សុខទុក្ខ​ពលរដ្ឋ​ឆ្លង​មេរោគ​អេដស៍នៅ​បាត់ដំបង​ចុង​សប្តាហ៍​នេះ​
25, Dec 2014 , 9:22 am        
រូបភាព
ប្រតិភូ​សមាជិក​រដ្ឋសភា​មួយ​ក្រុម​មកពី​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​នឹង​ជួប​សួរសុខទុក្ខ​ពលរដ្ឋ​ឆ្លង​មេរោគ​អេដស៍​នៅ​ក្នុងភូមិ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង នៅ​ក្នុង​ថ្ងៃ​ចុង​សប្តាហ៍​នេះ។


សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ដែល​ចេញផ្សាយ​នៅ​ទី​២៥​នេះ​បាន​បញ្ជាក់ថា ប្រតិភូ​សមាជិក​រដ្ឋសភា​ដែល​សមាសភាព​៨​រូប​ នឹង​ត្រូវ​ដឹកនាំ​ដោយ​លោក ឈាង វុន ប្រធាន​គណកម្មការ​កិច្ចការបរទេស​ និង​ព័ត៌មាន។

សមាជិក​ប្រតិភូ​ដែល​នឹង​ចាប់ផ្តើម​បេសកកម្ម​នេះ​ពី​ថ្ងៃទី​២៦​ដល់​ថ្ងៃទី​២៨​ធ្នូ​នោះ រួមមាន លោក ប៉ា់ល់ សំអឿន លោកស្រី លី គឹមលៀង លោក ងិន ឃន លោក ឡោក ហ៊ួរ លោកស្រី នួម សុភ័ណ លោកស្រី មួរ សុខហួរ និង​លោក ឡុង ប៊ុត្តា៕



© រក្សាសិទ្ធិដោយ thmeythmey.com