ជាតិ
លោក បោយ រើ​យ៖ ១៨ឆ្នាំ​ក្នុង​ពិភព​កាសែត​ប្រឆាំង មានរឿង​ល្អ​ផង និង​អាក្រក់​ផង
26, Dec 2014 , 11:57 am        
រូបភាព
លោក បោយ រើ​យ បច្ចុប្បន្ន​វ័យ៥០ឆ្នាំ បាន​ឆ្លងកាត់​ការ​ផ្សងព្រេង​អស់​រយៈពេល១៨ឆ្នាំ​នៅក្នុង​ពិភព​កាសែត​ដែល​គាំទ្រ​លោក សម រង្ស៊ី។ កាលពី​ឆ្នាំ២០១២ លោក​បានសម្រេច​ចិត្ត​លាចាក​ពី​អាជីព​ជា​អ្នកសារព័ត៌មាន ដើម្បី​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត ដោយសារតែ​លោក​មិនអាច​បន្តដំណើរ​ទៅមុខ​ជាមួយ​កាសែត​ប្រឆាំង​ដែលមាន​ការឧបត្ថម្ភ​បែប​ភ្លៀងរលឹម រួម​ជាមួយនឹង​ការរីកដុះដាល​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​ណិ​ត ជាពិសេស​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។



លោក បោយ រើ​យ បាន​បម្រើការ​នៅ​ស្ថាប័ន​សារព័ត៌មាន​ដែល​គាំទ្រ​គណបក្សប្រឆាំង​របស់លោក សម រង្ស៊ី ប្រមាណ១០ស្ថាប័ន ចន្លោះ​ពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១២ ។ រំលឹក​ពី​ដំណើរ​ផ្សេង​ព្រេង​អស់​រយៈពេល១៨ឆ្នាំ​នៅក្នុង​ពិភព​សារព័ត៌មាន​ដែលមាន​និន្នាការ​ប្រឆាំង បុរស​វ័យ៥០ឆ្នាំ​រូបនេះ មានរឿង​រ៉ាវ​ដែល​ត្រូវ​កោតសរសើរ​ខ្លួនឯង​ផង និង​បន្ទោស​ខ្លួនឯង​ផង។


© រក្សាសិទ្ធិដោយ thmeythmey.com