ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រឹទ្ធសភា​បើក​កិច្ចប្រជុំ ពិភាក្សា​លើ​របៀបវារៈ​ចំនួន២នៅ​ថ្ងៃស្អែក
28, Dec 2014 , 1:15 pm        
រូបភាព

គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នឹង​បើក​កិច្ចប្រជុំ នៅ​ម៉ោង៨ព្រឹក​ថ្ងៃទី២៩ធ្នូ​ស្អែក​នេះ នៅ​វិមាន​រដ្ឋសភា។ នេះ​បើតាម​សេចក្តីជូនដំណឹង របស់​អគ្គលេខាធិការ​ដ្ឋា​ន​ព្រឹទ្ធសភា។



របៀបវារៈ​ចំនួន២នឹងត្រូវ​លើកយក​មក​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ៖ ១. ពិនិត្យ និង​សម្រេច​លើ​សំណើរ​សុំ​របស់​គណៈកម្មការ​ទី៩ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក នៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី៦ព្រឹទ្ធសភា នីតិកាល​ទី។ ២. កំណត់​កាលបរិច្ឆេទ និង​របៀបវារៈ សម័យប្រជុំ​លើក​ទី៦ព្រឹទ្ធសភា​នីតិកាល​ទី៣៕



© រក្សាសិទ្ធិដោយ thmeythmey.com