កីឡាជាតិ
ជាតិ
Number One Cup៖ ស្វាយរៀងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្រោយឈ្នះប៉ូលិស ២-១
× ក្លិបស្វាយរៀង បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Number One Cup 2014 ដែលកំពុងរៀបចំនៅខេត្តប៊ីញភឿក ប្រទេសវៀតណាម បន្ទាប់ពីពួកគេបានទទួលជ័យជម្នះលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ២-១ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០១៤ នេះ។
សំអឿន ពិដោ និង ណុប តុលា គឺជាអ្នកដែលរកគ្រាប់បាល់បញ្ចូលទីឲ្យស្វាយរៀង ខណៈ នួន បូរី រកគ្រាប់បាល់បញ្ចូលទីបង្គ្រប់កិច្ចឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ។ ស្វាយរៀង ត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី៣១ ខែធ្នូ ខណៈប៉ូលិសរង់ចាំប្រជែងយកលេខបី។ ក្រុមទាំងពីរត្រូវរង់ចាំមើលលទ្ធផលនៃការប្រកួតរវាងក្រុមលេខ ២ ពូល A បញ្ជាការយោធាខេត្តប៊ីងភឿក របស់វៀតណាម និងក្រុមលេខ ១ ពូល B យោធភូមិភាគលេខ៧ ។
ក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់ចំនួន ៤០០០ដុល្លារសហរដ្ឋអាមេរិក ហើយក្រុមជើងឯករងទទួលបាន ២៥០០ដុល្លារ និង ក្រុមលេខ៣ ទទួលបាន ២០០០ ដុល្លារអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com