ជាតិ
សុខភាព
អង្គការ​កុមារ​យូ​នី​សេ​ហ្វ​ស្នើ​ឲ្យ​ក្រសួង​អប់រំ​ទិញ​សាប៊ូ​ចែ​កកុមារ​សម្អាត​ដៃ
31, Dec 2014 , 12:16 pm        
រូបភាព
ដោយ:
អង្គការ​កុមារ​យូ​នី​សេ​ហ្វ (Unicef) បានស្នើ​ក្រសួង​អប់រំ​ចាត់វិធានការ​ទិញ​សាប៊ូ​ចែកជូន​កុមារ និង ប្រមូល​ទិន្នន័យ​បង្គន់​អនាម័យ​នៅតាម​គ្រឹះស្ថានសិក្សា​នានា​ក្នុងប្រទេស​កម្ពុជា ដើម្បី​កាត់បន្ថយ​អត្រា​បាត់បង់​អាយុជីវិត និង​ជំងឺ​រាករូស ចំពោះ​កុមារ។ 



អង្គការ​កុមារ​យូ​នី​សេ​ហ្វ (Unicef) មានការ​បារម្ភ​ពី​ជំងឺរាក និង​អត្រា​បាត់បង់​ជីវិត​របស់​កុមារ ប្រទេស​កម្ពុជា ដោយសារ​កង្វះ​អនាម័យ​លាង​សម្អាត​ដៃ។

នៅក្នុង​ទិវា​ពិភពលោក​លាង​សម្អាត​ដៃ និង​ទិវា​អនាម័យ​នៅតាម​គ្រឹះស្ថានសិក្សា នៅ​ថ្ងៃទី៣១ ធ្នូ​នេះ ដើម្បី​ចូលរួម​លើកកម្ពស់​សុខភាព និង​កាត់បន្ថយ​អត្រា​បាត់បង់​ជីវិត លោកស្រី​អេ​រី​កា បូក តំណាង​អង្គការ​Unicef បាន​ថ្លែងថា ការលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​នឹង​អាចជួយ​ទប់ ស្កាត់​ការបាត់​បង់ជីវិត ដែល​បណ្តាល​មក​ជំងឺ​រាករូស និង​ជំងឺ​រលាក​សួត។

© រក្សាសិទ្ធិដោយ thmeythmey.com