ជាតិ
​​​ន​យោ​បាយ​ជាតិ​
​លោ​ក​ ​ជា​ម​ ​យៀ​ប​៖​ ​លោ​ក​​​សុ​ន​ ​ឆ័​យ​ ​បំ​ផ្លើ​ស​​​ព័​ត៌​មា​ន​​​ជុំ​វិ​ញ​​​ចំ​ណូ​ល​​​នៅ​​​តំ​ប​ន់​​អ​ង្គ​រ​
31, Dec 2014 , 2:46 pm        
រូបភាព
ប្រធាន​គណៈកម្មាការ​ទី២នៃ​រដ្ឋសភា លោក ជាម យៀប មាន​ប្រសា​ស​ន៏​ថា រាល់​របាយកាណ៍​ដែល​លោក សុន ឆ័យ បានលើកឡើង​ទាក់ទង​នឹង​ចំណូល​តំបន់​អង្គរ​កន្លងមក គឺជា​ការ​បំផ្លើស គ្មាន​ហេតុផល​ត្រឹមត្រូវ។ ហើយ​លោក​ច្រានចោល​រាល់​ការបកស្រាយ​របស់លោក សុន ឆ័យ ដោយ​លោក​មិន​ទទួលខុសត្រូវ​ចំពោះ​ការលើកឡើង​ទាំងនោះ​ឡើយ។ ការអះអាង​របស់លោក ជាម យៀប គឺធ្វើឡើង​នៅក្នុង​វេទិការ​ព័ត៌មាន ស្ដីពី​លទ្ធផល​សរុប​នៃ​បេសកកម្ម​ស្វែងយល់​ពី​កិច្ចសហប្រតិបត្តិការ​នៅ​តំបន់​អង្គរ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ នៅ​វិមាន​សន្តិភាព។



បន្ទាប់ពី​ចុះ​បេសកកម្ម​ស្វែងយល់​ពី​កិច្ចសហប្រតិបត្តិការ​នៅ​តំបន់​អង្គរ អស់​រយៈពេល៤ថ្ងៃ​កន្លងមក លោក ជាម យៀប ប្រធាន​គណៈកម្មាការ​ទី២នៃ​រដ្ឋសភា យល់ឃើញថា របាយ​ការ​ណ៏​ដែល​អាជ្ញាធរ​អ​ប្សា​រា និង​អជ្ញាធរ​ខេត្ត​បានបង្ហាញ មានការ​បកស្រាយ​ត្រឹមត្រូវ​សម​ហេតុផល។ ជាមួយគ្នានេះ​លោក​ក៏បាន​បដិសេធថា រាល់​របាយកាណ៍​ដែល​លោក សុន ឆ័យ បានលើកឡើង​ទាក់ទង​នឹង​ចំណូល​តំបន់​អង្គរ​កន្លងមក គឺជា​ការ​បំផ្លើស គ្មាន​ហេតុផល​ត្រឹមត្រូវ ។ ហើយ​លោក​ច្រានចោល​រាល់​ការបកស្រាយ​របស់លោក សុន ឆ័យ ដោយ​លោក​មិន​ទទួលខុសត្រូវ​ចំពោះ​ការលើកឡើង​ទាំងនោះ​ឡើយ។

លោក​ជាម យៀប​បន្ថែមថា៖«ខ្ញុំ​យល់ថា​រាល់​ការលើក​របស់លោក សុន ឆ័យ​គឺ​មិន​ត្រឹមត្រូវ ព្រោះ​គាត់​មិនបាន​ស្ដាប់​ការពន្យល់​របស់​អាជ្ញាធ​រ​អ​ប្សា​រា​ឲ្យ​បាន​ច្បាស់​ជាមុន​ទេ។ តែ​បែ​ជា​លោក​សុន ឆ័យ លួច​មក​ទូរស័ព្ទ​ប្រាប់​អ្នកកាសែតស្ងាត់ៗ ទាំង​មិនទាន់​ស្ដាប់​ការបកស្រាយ​គេ​ឲ្យ​ច្បាស់។ ចំពោះ​ការបកស្រាយ​របស់គាត់​ខ្ញុំ​សុំ​មិន​ទទួលខុសត្រូវ​ឡើយ។ ចំពោះ​ខ្ញុំ​យល់ថា អាជ្ញាធរ​អ​ប្សា​រា​គឺ​បង្ហាញ​ច្បាស់​ណាស់ គេ​មាន​ឯកសារ មានការ​បញ្ចាំង​ឯកសារ(ស្លាយ) និង​ការបកស្រាយ​តាម​សំណួរ​ផ្ទាល់មាត់​ជាដើម ខ្ញុំ​មិន​រុញ​ទូក​បណ្ដោយ​ទឹក​នោះទេ»។

កាលពី​ថ្ងៃទី២២ធ្នូ​កន្លងមក​លោក សុន ឆ័យ​អនុប្រធាន​គណៈកម្មាការ​ទី២នៃ​រដ្ឋសភា ធ្លាប់មាន​ប្រសា​ស​ន៏​ប្រាប់​សារព័ត៌មានថ្មីៗថា​ការគ្រប់គ្រង​និង​ចំណូល​នៅ​តំបន់​អង្គរ​មាន​ភាពមិនប្រក្រតី​និង​មានការ​លាក់បាំង​ឯកសារ​ពិតជា​ច្រើន។ លោក​បាន​បញ្ជាក់ទៀតថា​នៅក្នុង​ការបង្ហាញ​របស់​អាជ្ញាធរ​អប្សរា គឺមាន​ភាពមិនច្បាស់លាស់​និង​មិន​ត្រឹមត្រូវ​ដូចជា​អ្វីដែល​ក្រុមការងារ​លោក​បាន​សិក្សា​កន្លងមក​នោះទេ។ ហើយ​លោក​នឹង​បន្ដ​ការស៊ើបអង្កេត​ដាក់​ការសង្ស័យ​បន្ថែមទៀត​ចំពោះ​បញ្ហា​នេះ។ លោក សុន ឆ័យ អះអាង​ទៀតថា លោក​បាន​រកឃើញ​ភាពមិនប្រក្រតី​មួយចំនួន​ទាក់ទិន​នឹង​ការគ្រប់គ្រង​ប្រាសាទអង្គរវត្ត​និង​ការជួល​ដី​នៅ​តំបន់​នោះ​ក្នុង​តម្លៃថោក។លោក​ក៏បាន​លើកឡើង​ដែរ​ថា​យ៉ាងតិច​ថវិកាជាតិ​ជាង៤០០លាន​ដុល្លារ​នឹងត្រូវ​បាត់បង់​ក្នុង​រយៈពេល៧០ឆ្នាំ​ដែល​លោក​អះអាងថា​ដោយសារ​អាជ្ញាធរ​ជាតិ​អប្សរា​ជួល​ដី​ឲ្យ​ក្រុមហ៊ុន​វៀតណាម​សុខាអូតែល​រប​ស់លោក សុខ គង់​ដោយមាន​ភាពអាថ៌កំបាំង និង​មិនមាន​តម្លាភាព ។

ដោយឡែក​អាជ្ញាធរ​អប្សរា​បានចេញ​សេចក្ដីបំភ្លឺ​នៅ​ថ្ងៃទី២៤ ខែធ្នូ ដោយបាន​ទទួលស្គាល់​ការមិន​បញ្ចេញ​ឯកសារ​មួយចំនួន​តាម​ការស្នើរ​សុំ​របស់លោក សុន ឆ័យ ពិតប្រាកដ​មែន។ ការណ៍​នេះ​ក៏​ដោយសារតែ​អាជ្ញាធរ​អប្សរា បាន​សុំ​លោក សុន ឆ័យ រៀបចំ​ធ្វើ​នីតិវិធី​ដើម្បី​ស្នើរ​សុំ​ពី​ក្រសួង​គ្រប់គ្រង​ជាមុនសិន​មុននឹង​ខ្លួន​ប្រគល់​ឯកសារ​ពាក់ព័ន្ធ​នានា​តាម​ការចង់បាន​របស់​លោក។បើតាម​ការអះអាង​រប​ស់​អាជ្ញាធរ​អប្សរា ការជីក​រក​ឯកសារ​និង​ការ​បំផ្លើស​ព័ត៌មាន​ជុំវិញ​ចំណូល​ពី​អង្គរវត្ត គឺ​ដោយសារ​លោក សុន ឆ័យ​បាន​ចាញ់ក្តី​រឿង​ដី​ចំនួន​ជាង៧ហិកតា​របស់លោក។ សេចក្តីបំភ្លឺ​បានសរសេរថា៖« ...ការ​ថ្លែងប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​ការ​ភូតកុហក​ក្នុង​ចេតនា​ម្យ៉ាង ដើម្បី​កេងចំនេញ​ខាង​នយោបាយ បម្រើ​គណបក្ស​របស់ខ្លួន​ហើយ​ម្យ៉ាងទៀត ឯកឧត្តម សុន ឆ័យ ហាក់បីដូច​ជាមាន​គុំនុំ​ចង់​សងសឹក​ជាមួយ​អាជ្ញាធរ​អប្សរា ដោយសារ គាត់​ធ្លាប់​ចាញ់ក្តី...)។



© រក្សាសិទ្ធិដោយ thmeythmey.com