ព័ត៍មានសុខភាព
សុខភាព៖ ប្រព័ន្ធ​ទឹករងៃ ធ្វើការ​យ៉ាងដូចម្តេច?
06, Jan 2018 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
ចាប់យក​កាកសំណល់​ចេញ
ទឹករងៃ បង្ហូរ​ទៅក្នុង​សរសៃតូចៗនៃ​ប្រព័ន្ធ​ទឹករងៃ។ បន្ទាប់មក ជាតិ​ទឹក​នោះ ត្រូវបាន​បញ្ចូល​ស្រប​ជាមួយគ្នា នៅពេលដែល​មនុស្ស​ដក​ដង្ហើម ឬ​សាច់ដុំ​កន្ត្រាក់។ សរសៃតូចៗនៃ​ទឹករងៃ គឺ​ពិតជា​ស្តើង ហើយ​ពួកវា​មាន​រន្ធតូចៗជាច្រើន ដែល​អនុញ្ញាតអោយ​ខ្យល់ ទឹក និង​សារជាតិ​ចិញ្ចឹម​ឆ្លងកាត់ ទៅក្នុង​កោសិកា​ដែល​រុំ​ព័ទ្ធជុំវិញ ដើម្បី​ចិញ្ចឹម​ពួកវា និង​យក​កាកសំណល់​ចេញ។ នៅពេលដែល​ជាតិ​ទឹករងៃ បាន​លេចចេញ​តាមផ្លូវ​នេះ វា​ត្រូវបាន​គេ​ហៅថា Interstitial Fluid។



ប្រយុទ្ធប្រឆាំង នឹង​ការឆ្លង​មេរោគ
ទឹករងៃ ចូលទៅក្នុង​កូនកណ្តុរ ដែល​កោសិកា​ស៊ី​មេរោគ វាយ​ប្រយុទ្ធ​នឹង​វត្ថុ​ខាងក្រៅ ដូចជា​បាក់តេរី​ជាដើម ដើម្បី​កម្ចាត់​វា​ចេញ ពី​ចរន្តឈាម។ ក្រោយពី​សារធាតុ​ទាំងនេះ ត្រូវបាន​ច្រោះ​ចេញ ទឹករងៃ​ចេញពី​កូនកណ្តុរ និង​វិលត្រឡប់ ចូលទៅក្នុង​សរសៃឈាម​វ៉ែន ដែល​វា​ចូលមកក្នុង​ចរន្តឈាម​ម្តងទៀត។

នៅពេលដែល​មនុស្ស​ម្នាក់​មានការ​ឆ្លង​មេរោគ មេរោគ​បាន​ប្រមូល​ទៅក្នុង​កូនកណ្តុរ។ ប្រសិនបើ​បំពង់ក ត្រូវបាន​ឆ្លង​មេរោគ កូនកណ្តុរ​នៅ​នឹង​ក​អាច​ហើម។ នេះ​ជា​មូលហេតុ ដែល​គ្រូពេទ្យ​ពិនិត្យមើល​កូនកណ្តុរ​នៅ​នឹង​ក នៅពេលដែល​បំពង់ក​ត្រូវបាន​ឆ្លង​មេរោគ៕


© រក្សាសិទ្ធិដោយ thmeythmey.com