អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថៃ​បិទ​គេហទំព័រ​ដែល​រិះគន់​ព្រះមហាក្សត្រ​និង​នាយករដ្ឋមន្ត្រី
01, Jan 2015 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
 លោកនាយក​រដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ​ចាន់​អូ​ចា​បានប្រកាស​អនុវត្ត​បិទ​គេហទំព័រ​ទាំងឡាយណា​ដែល​ហ៊ាន​រិះគន់​ព្រះមហាក្សត្រ​និង​រដ្ឋាភិបាល​ថៃ។ចំណាត់ការ​នេះ​ធ្វើឡើង​ក្រោយពី​មានការ​រិះគន់​ច្រើន​លើ​ស្ថាន​ប័ន​ព្រះមហាក្សត្រ​និង​រាជរដ្ឋាភិបាល​នៅក្នុង​អំឡុងពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ។



កាលពីថ្មីៗកន្លងមកនេះ​នាយករដ្ឋមន្ត្រី​ថៃ​រដ្ឋប្រហារ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​បានប្រកាស​អោយ​គ្រប់​បណ្តា​គេហទំព័រ​ទាំងឡាយ​តម្រូវអោយ​លុបចោល​នូវ​មាតិកា​ទាំងឡាយណា​ដែល​រិះគន់ និង​ប្រមាថ​ស្ថាប័ន​ព្រះមហាក្សត្រ​និង​រាជរដ្ឋាភិបាល។

ក្រោយពី​មាន​រដ្ឋប្រហារ​យោធា​កាលពី​ខែឧសភា​ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​យោធា​ប្រា​យុទ្ធ​ចាន់​អូ​ចា​ស្ថាប័ន​ព្រះមហាក្សត្រ​និង​រាជរដ្ឋាភិបាល​ថ្មី​បាន​ទទួលរង​ការរិះគន់​ជាច្រើន​ពី​សំណាក់​ប្រជាជន​ថៃ​ជាពិសេស​នោះ​នៅតាម​បណ្តាញ​សង្គម​និង​គេហទំព័រ​នានា។

ជាមួយគ្នានេះ​ដើម្បី​ទប់ស្កាត់​នៃ​ការកើនឡើង​នូវ​សកម្មភាព​ធ្វើអោយប៉ះពាល់​ដល់​កិត្តិនាម​របស់​ព្រះមហាក្សត្រ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិសុខ​និង​សណ្តាប់​ជាតិ​ថៃ​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ​ចាន់​អូ​ចា​បាន​ផ្លាស់ប្តូរ​នូវ​ការគ្រប់គ្រង​គេហទំព័រ​ដោយបាន​បញ្ជា​អោយ​លុបចោល​រាល់​មាតិកា​ឬ​ទិន្នន័យ​ណាមួយ​ដែល​ធ្វើ​ប៉ះពាល់​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ​និង​រាជរដ្ឋាភិបាល​នៅតាម​គេហទំព័រ​របស់ខ្លួន។

យ៉ាងណាមិញ​ចំណាត់ការ​នេះ​មិនមែនជា​លើកដំបូង​នោះទេ​ដែល​រដ្ឋាភិបាល​ថៃ​បាន​បិទ​សិទ្ធិសេរីភាព​នៃ​ការរិះគន់​របស់​ប្រជាជន​ព្រោះ​ព​ចាប់តាំងពី​ពេលដែល​លោក​ប្រា​យុទ្ធ​ឡើងកាន់តំណែង​ភ្នាក់ងារ​ផ្សព្វផ្សាយ​ជាច្រើន​ត្រូវបាន​បិទ​ដោយសារ​ផ្សព្វផ្សាយ​រូបភាព​ដែល​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ​ដោយ​ចោទថា​ល្មើស​នឹង​ប្រការ៤៤នៃ​រដ្ឋធម្មនុញ្ញ​របស់​ថៃ​ដែល​ការពារ​ស្ថាប័ន​ព្រះមហាក្សត្រ​ថៃ។

គួរបញ្ជាក់​ផងដែរ​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ថ្ងៃ២២ឧសភា​ក​សេរីភាព​ខាង​បញ្ចេញមតិ​របស់​ថៃ​ត្រូវបាន​រឹត​ត្បឹ​ត​យ៉ាងខ្លាំង។ក្នុងនោះ​មាន​អ្នកនយោបាយ​និស្សិត​និង​ប្រជាជន​ជាច្រើន​នាក់​ត្រូវបាន​អាជ្ញាធរ​ចាប់​និង​ឃុំខ្លួន​ដោយសារតែ​ប្រឆាំង​របប​គ្រប់គ្រង​ដោយ​យោធា​និង​រិះគន់​ស្ថាប័ន​ព្រះមហាក្សត្រ៕



© រក្សាសិទ្ធិដោយ thmeythmey.com