ជាតិ
រំលឹក​ខួប១ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ហិង្សា​នៅ​ផ្លូវ​វេងស្រេង
03, Jan 2015 , 5:35 pm        
រូបភាព
ដោយ: ថ្មីៗ
ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥ នេះ គឺ​គម្រប់​ខួប​មួយឆ្នាំ​នៃ​ការប៉ះទង្គិច​គ្នា​ដ៏​ហិង្សា​រវាង​អាជ្ញាធរ និង​ក្រុមកម្មករ​នៅលើ​ផ្លូវ​វេ​ង​ស្រេង ជាយ​រាជធានី​ភ្នំពេញ នា​អំឡុងពេល​នៃ​ការតវ៉ា​ទាមទារ​ប្រាក់ខែ​គោល១៦០ដុល្លារ​របស់​ក្រុមកម្មករ។ ហេតុការណ៍​ពេលនោះ បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់៦នាក់​ស្លាប់ និង​រងរបួស​ប្រមាណ៤០នាក់ ហើយ​មនុស្ស២៣នាក់​ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ។



គេហទំព័រថ្មីៗសូម​ធ្វើការ​ចុះផ្សាយ​រូបភាព​ទាក់ទង​នឹង​ការប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ដែល​ផ្តល់​ដោយ​អ្នក​ថតរូប​ជនជាតិ​ជប៉ុន Masayori Ishikawa និពន្ធ​នាយក​សារព័ត៌មានថ្មីៗជា​ភាសា​ជប៉ុន និង​បុគ្គលិក​ទីភ្នាក់ងារ CAM Photo Agency៖


© រក្សាសិទ្ធិដោយ thmeythmey.com