ជាតិ
​​​ន​យោ​បាយ​ជាតិ​
​សង្គ្រោះជាតិ​ប្រកាសរក​យុត្តិធម៌​ដល់​ជន​​រង​គ្រោះ​​តាម​យន្តការ​ក្នុងសភា
04, Jan 2015 , 9:38 am        
រូបភាព
ដោយ:
គណបក្សសង្គ្រោះជាតិ បាន​ប្តេជ្ញា​ជា​ថ្មីម្តង​ទៀត ដើម្បីស្វែងរក​យុត្តិ​ធម៌​ជូន​ជនរង​គ្រោះដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅក្នុង​ហេតុការណ៍​ប៉ះ​ទង្គិចគ្នា​នៅ​ផ្លូវ​វេង​ស្រេង កាល​ពីថ្ងៃ​ទី ២ និងទី ៣ ខែមករា ឆ្នាំ​​ ២០១៤ ​កន្លងទៅ​ ។ នៅ​ក្នុង​ពិធីបង្សុកូល​ឧទ្ទិសដល់​វិញ្ញាណខន្ធកម្មករ​នៅទីស្តាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ​នៅ​សង្កាត់​ចាក់​អង្រែលើ​នា​ព្រឹក​នេះ មន្រ្តី​ជាន់​ខ្ពស់របស់​គណបក្ស​សង្គ្រោះជាតិ​ មាន​លោក ប៉ុល ហំម និង លោក គង់ គាំ ជាដើម​ បានប្រកាស​បន្តស្វែងរកយុត្តិធម៌ដល់​សពកម្មករ និងជនរងគ្រោះ​ដទៃ​ទៀត តាម​រយៈយន្តការ​នៅ​ក្នុងស្ថាប័ន​នីតិបញ្ញត្តិ ។ តែយ៉ាងណា លោកទាំងពីរ មិនបាន​បញ្ជាក់ពីគម្រោង​ហៅមន្រ្តី​រដ្ឋាភិបាលណាមួយ ​មកសាកសួរ​នៅក្នុង​សភា ទាក់​ទិននឹងបញ្ហានេះឡើយ​៕



© រក្សាសិទ្ធិដោយ thmeythmey.com