កីឡាជាតិ
ជាតិ
ពាន​រង្វាន់​បាល់ទះ​ធំ​​សម្រាប់​វិទ្យាល័យ​​​ទូទាំង​រាជធានី​ចាប់​ផ្ដើម​រសៀល​នេះ​ហើយ
05, Jan 2015 , 12:48 pm        
រូបភាព
ដោយ:
ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​ពាន​រង្វាន់ Western Cup 2014 ដែល​ប្រមូល​ផ្ដុំ​ដោយ​ក្រុម​​ខ្លាំង​មក​ពី​តាម​វិទ្យាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ ត្រៀម​នឹង​ចាប់​ផ្ដើម​ប្រកួត​បើក​ឆាក​នៅ​ម៉ោង ២ ​រសៀល​​​ថ្ងៃ​ទី ៥ មករា នេះ​ហើយ​​ក្នុង​បរិវេណ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។



ពាន​រង្វាន់​នេះ​មាន​ក្រុម​ចូលរួម​សរុប​ចំនួន ៣២ ក្រុម ចែក​ជា ៤ ពូល ហើយ​ក្រុម​ខ្លាំង​​ចំនួន ២ នៅ​តាម​ពូល​នីមួយៗ មាន​សិទ្ធិ​ឡើង​ទៅ​ប្រកួត​ជុំ​បន្ទាប់ ខណៈ​ប្រាក់​រង្វាន់​សម្រាប់​ជើង​ឯក​នឹង​ទទួល​បាន​ចំនួន ១០ លាន​រៀល តែ​ក្រុម​​ជើង​ឯក​រង​នឹង​ទទួល​បាន ៦ លាន​រៀល ហើយ​ក្រុម​លេខ ៤ នឹង​ទទួល​បាន​ទឹក​ប្រាក់​ចំនួន ៤ លាន​រៀល និង ក្រុម​លេខ ៤ ទទួល​ចំណែក​បាន ៣ លាន​រៀល។

វិទ្យាល័យ​ចំនួន ៨ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ក្នុង​វគ្គ​ប្រកួត​ជម្រុះ​តាម​ពូល​នេះ ដោយ​មាន៖
ពូល A (វិទ្យាល័យ​ស៊ីសុវត្តិ និង ព្រែក​ឯង)
១) វិទ្យាល័យ ព្រែក​ឯង
២) វិទ្យាល័យ ចាក់​អង្រែ
៣) វិទ្យាល័យ ច្បារអំពៅ​
៤) វិទ្យាល័យ ជា ស៊ីម បឹងកេតកង​

ពូល B (វិទ្យាល័យ​ព្រែក​លៀប និង​​ ហ៊ុន​សែន​ប៊ុនរ៉ានី​វត្ត​ភ្នំ)
១) វិទ្យាល័យ​ព្រែកលៀប
២) វិទ្យាល័យ ហ៊ុន សែន កោះដាច់
៣) វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វា​
៤) វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី​វត្តភ្នំ
៥) វិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ​

ពូល C (វិទ្យាល័យ​ ជា​ស៊ីម​សាមគ្គី​ និង​​ពង​ទឹក)
១) វិទ្យាល័យ​ទួលទំពូង
២) វិទ្យាល័យ​ ជា ស៊ីម សាមគ្គី
៣) វិទ្យាល័យ​ពងទឹក
៤) វិទ្យាល័យ​វត្តកោះ

ពូល D (​​វិទ្យាល័យ​ ជម្ពូវ័ន្ត និង ភ្នំពេញ​ថ្មី)
១) វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន្ត
២) ​​វិទ្យាល័យ​ ហ៊ុន សែន បុរី១០០ខ្នង
៣) វិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញ​ថ្មី
៤) វិទ្យាល័យ​​ឥន្ទ្រទេវី
៥) វិទ្យាល័យ​​ទួលអំពិល
៦) វិទ្យាល័យ​​ឈូកវ៉ា

គូ​មក​ពី​ពូល B មាន​​ក្រុម​វិទ្យាល័យ​ ជា ​ស៊ីម ចំរើនរដ្ឋ ត្រូវ​ប្រកួត​ជាមួយ​ក្រុម វិទ្យាល័យ​ ហ៊ុន សែន កោះដាច់ ក្នុង​ប្រកួត​បើក​ឆាក​នា​រសៀល​ម៉ោង ២ ​នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com