អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន D.PIZZA PLC នឹង​ចាប់ផ្តើម Domino’s Pizzaនៅ​ប្រទេស​កម្ពុជា
06, Jan 2015 , 2:43 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពី​ថ្ងៃទី៥មករា​ឆ្នាំ២០១៥ក្រុមហ៊ុន CBM Corporation.Co Ltd និង ក្រុមហ៊ុន Evolution Capital ប្រទេស​ថៃ​សូម​ប្រកាស​ចំណាប់​ផ្តើម​ដំណើរការ​ហាង ភី​ហ្សា​Domino ក្នុងប្រទេស​កម្ពុជា។នៅក្នុង​ពិធី​ចុះហត្ថលេខា​ដែ​ស​ប្រារព្ធ​នៅ​សណ្ឋាគារ​អ៊ិន​ធើ​ខន​ធី​ណិ​ន​ថ​ល​ភ្នំពេញ​ក្រុមហ៊ុន​ទាំងពីរ​បាន​សហការ​ជាមួយគ្នា​ជា​ផ្លូវការ​ដើម្បី​បង្កើត​ក្រុមហ៊ុន​រួមមួយ​មាន​ឈ្មោះថា​D. Pizza PLC ។

មាន​វត្តមាន​នៅក្នុង​ពិធី​ចូលរួម​ដោយ​លោក Sanjay Singh នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​Evolution Capital លោក​ChokdeeWisansingប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Evolution Capital លោក គួច​សុខលី​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​CBM CorpationCo.,Ltdនិង​លោក​ជី​សិលា​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​CBM CorpationCo.,Ltd ដែល​សុទ្ធសឹង​ជា​សមាជិក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​បាន​បង្កើត​ឈ្មោះថា​D. Pizza PLC។

© រក្សាសិទ្ធិដោយ thmeythmey.com