កីឡាជាតិ
ជាតិ
បញ្ជី​ឈ្មោះ​ក្រុម U-23 កម្ពុជា៣៧ នាក់​ដំបូង​ត្រៀម​ពាន​ទ្វីបអាស៊ី
09, Jan 2015 , 10:20 am        
រូបភាព
ដោយ:
សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ចំនួន៣៧ នាក់​ដំបូង​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ទ្វីបអាស៊ី AFC U-23 Championship 2016 នៅ​ចុងខែ​មីនាឆ្នាំ ២០១៥ ខាងមុខ​ក្នុង​ពូ​ល G ជាមួយ​ក្រុម​ថៃ, កូរ៉េខាងជើង​និង ហ្វីលីពីន។



លោក​គល់ សុ​ផា​ណា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ចុះហត្ថលេខា​ទទួលស្គាល់​កីឡាករ៣៧ នាក់​ក្នុង​បញ្ជី​ដំបូង​កាលពី​ថ្ងៃទី៦ មករា កន្លងទៅ។សម្រាប់​ថ្នាក់ដឹកនាំ​ក្រុម​មាន​លោក​ជួន ណារិន ជា​ប្រធាន​ប្រតិភូ, លោក​ឆាំង ពិសិដ្ឋ ជា​អ្នកចាត់ការ​ទូទៅ, លោក​Lee Tae Hoon ជា​គ្រូ​បង្គោល, លោក​អ៊ុង កង​យ៉ា​និ​ត លោក ហោ សុខ​ហេង​លោក អ៊ុំ សាវង្ស ជា​គ្រូ​ជំនួយ​លោក​ប្រាក់ វ​ណ្ណី ជា​គ្រូ​អ្នកចាំទី, លោក ហៃ​ស​ក្ខ​រី និង លោក ទី វិ​បុត្រ​ជា​គ្រូពេទ្យ​ប្រចាំ​ក្រុម។ លោក មាស ចាន់ណា ដែល​ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ណាហ្គា​ខ​ប មិនមាន​ឈ្មោះ​ជា​ជំនួយការ​លោក Lee ទៀតឡើយ។

ចំណែក​កីឡាករ​មានមក​ពី៖
ក្លិប​ខេត្តស្វាយរៀង៖មូល ដា​រ៉ា​វ័​ន្ត, សឿ​យ​វិសាល, ប្រាក់​មុន្នី​ឧ​ត្ត​ម, ណុប​តុលា, មួង​មករា, ហួយ​ផល្លី​ន, អាំ​សុវណ្ណ​រ៉ាត់, សំអឿន​ពិដោរ, នេន​សុធា​រ័ត្ន និង មួន ណា​រ៉ា។
ក្លិប​ណាហ្គា​ខ​ប៖ប្រាក់ ចាន់​រតនា, អ៊ូ​លី​ហ័​រ និង ឆេង ម៉េង។
ក្លិប​ក្រសួងការពារជាតិ៖ឈិន ឈឿន, អ៊ុំ​វិចិត្រ, អ៊ុំ​សេរី​រ័ត្ន, ខែ​ក​ខេមរិន្ទ, អ៊ុ​ព​កា​ម៉ុ​ល, ទូច​រ៉ូ​ម៉ា។
ក្លិប​ភ្នំពេញ​ក្រោ​ន៖ថោង ដា, សុះ​ស៊ូ​ហា​ណា, ង៉​យ​ស្រ៊ី​ន, ទូច​សុខ​ហេង។
ក្លិប​ត្រាយ​អាស៊ី៖សុខ ចាន់​រស្មី។
ក្លិប​ចម្ការកៅស៊ូ​បឹងកេត៖ទូច បញ្ច​រ៉ុង, កែវ​សុខ​ង៉​ន, ចាន់​វឌ្ឍនាកា, រស់​សំអឿន។
ក្លិប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ៖ប្រាក់ ភា​រុណ, លី​អា​រី​ហ្វី​ន, សាន់​ធី​ដេ​ត, នួន​បូរី, ទិ​ត្យ​ឌី​ណា, អ៊ុ​ល​រ៉ាវី, សាយ​ពិសិដ្ឋ, ស៊ុប​រ៉ាវី។
ក្លិប​បៀ​ល​ប្រាយ៖រ៉ឹង ប៊ុន​ហៀ​ង។

លោក Lee Tae Hoonនឹង​ចាប់​ជម្រុះ​កីឡាករ​ក្នុង​បញ្ជី​នេះ​ឱ្យ​សល់​ត្រឹម៣០ នាក់​ក្រោយ​ធ្វើតេស្ដ​រួមគ្នា​នៅ​ថ្ងៃទី១៥ ដល់ ១៧ ខែ មករា ឆ្នាំ ២០១៥នេះ។ម្យ៉ាងវិញទៀត​ឈុត​នេះ​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​លេខ១ មកពី​លី​ក​លំដាប់​ទី៣នៅ​ប្រទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ២០១៥ ផងដែរ លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង​មុន​ចេញទៅ​ប្រកួត AFC U-23 Championship 2016 នៅ​ប្រទេស​ថៃ។

តើ​កីឡាករ៧ នាក់​ណា​នឹង​ធ្លាក់​ចេញពី​បញ្ជី​ឈ្មោះ U-23 លើក​នេះ?



© រក្សាសិទ្ធិដោយ thmeythmey.com