ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក សេង កុម្ភៈ មនុស្ស​ទី១ដែល​បាន​នាំ​គ្រួសារ Beyoncé ដើរ​កម្សាន្ត​ខេត្តសៀមរាប
12, Jan 2015 , 12:04 pm        
រូបភាព


សៀមរាប៖ លោក សេង កុម្ភៈ គឺជា​បុរាណ​វិទូ​មួយរូប ដែល​បច្ចុប្បន្ន​លោក​ធ្វើការ​នៅ​សារមន្ទីរ​ជាតិ​អង្គរ ខេត្តសៀមរាប។ ក្រៅពី​ការងារ​ក្នុង​សារមន្ទីរ​មន្ទីរ លោក​មាន​ទំនាក់ទំនង​ការងារ​នឹង​ក្រុមហ៊ុន​ទេសចរណ៍​អន្តរជាតិ​មួយ ឈ្មោះថា អិន​ដូ​ឆាយ​ណា សើ​វ៉ិ​ស (Indochina Services)។ ជាមួយនឹង​ការងារ​ក្នុង​ក្រុមហ៊ុន​ទេសចរណ៍​នេះហើយ ធ្វើ​ឲ្យ​លោក​មាន​ឳ​កាស ដើរតួ​ជា​អ្នក​បុរាណ​វិទូ ដឹកនាំ​គ្រួសារ​តារាចម្រៀង​សហរដ្ឋអាមេរិក គឺ​នាង Beyoncé និង​ស្វាមី ដើរ​មើល​ប្រាសាទ​មួយចំនួន អំឡុងពេល​ពួកគេ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប កាលពីដើម​ខែម​ករាក​ន្ល​ង​ទៅ ដែល​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន។ ចង់ដឹងថា តើ​ដំណើររឿង​បែបណា ក្នុង​ដំណើរ​កម្សាន្ត​លក្ខណៈ​ឯកជន​របស់​តារាចម្រៀង​នាង Beyoncé នៅក្នុង​ទឹកដី​អង្គរវត្ត លោក កុម្ភៈ នឹង​ជម្រាប​ពី​ដំណើរ​រឿងនេះ។



© រក្សាសិទ្ធិដោយ thmeythmey.com