ជាតិ
ព័ត៍មានសុខភាព
សុខភាព៖ របៀបជម្រះសារធាតុពុល ក្នុងសួត ចំពោះអ្នកជក់បារី
× មនុស្សប្រុសភាគច្រើន ចូលចិត្តជក់បារី ថ្វីត្បិតតែដឹង ពីផលវិបាកនៃការជក់បារីក៏ដោយ។ ទោះបីជាដឹងថា វាប៉ះពាល់ដល់សួតយ៉ាងណាក៏ដោយ ក៏គេនៅតែបន្តប្រព្រឹត្តទៀត។ ដូចនេះ តើអ្នកត្រូវធ្វើដូចម្តេចដើម្បីជម្រះ សារធាតុពុលក្នុងសួតបាន។
1. ឈាមទា ៖ វាមានសារធាតុវីតាមីន K ដែលអាចជម្រះសារធាតុពុលទាំងឡាយ ឲ្យងាប់អស់ក្នុងពោះវៀន និងអាចធ្វើឲ្យសួតមានដំណើរការល្អ។
2. ផ្សិត ៖ វាមានជាតិវីតាមីនជាច្រើនរួមផ្សំគ្នា និងសារធាតុដទៃជាច្រើនទៀត ជាហេតុធ្វើឲ្យមិនលើសឈាម សរសៃឈាមមិនកករឹង ឬ ថ្លើមមិនរឹងជាដើម។ ម្យ៉ាងទៀត សារធាតុពុល ក៏អាចជម្រះបានដែរ។
3. ឆៃថាវ ៖ វាអាចសំអាតសួតអ្នកបាន ថែមទាំងអាចបំបាត់ការក្អកបានទៀតផង។ ម្យ៉ាងទៀត វាអាចធ្វើឲ្យឈាមអ្នកត្រជាក់ ទប់ឈាមបាន ជំនួយដល់ការរំលាយអាហារក្នុងក្រពះ និងបំបាត់ការក្តៅក្នុង ដោយសារញ៉ាំរបស់បំពងច្រើន។
4. ពិសារតែ ៖ វាអាចជម្រះជាតិពុលបាន តាមការបត់ជើងតូច ពីព្រោះនៅពេលដែលអ្នកពិសារចូល វាធ្វើឲ្យអ្នកមានអារម្មណ៍ថា ចង់នោម ដូចនេះ ជាតិពុលអាចចេញមកភ្លាម តាមការនោម។
ជារួមមក ទោះបីជាមានវិធីជម្រះសារធាតុពុលក៏ដោយ ប៉ុន្តែ អ្នកត្រូវតែបញ្ឈប់ការជក់បារី ព្រោះវិធីទាំងអស់នេះ មិនប្រាកដថាអាចជួយឲ្យអ្នក មានសុខភាពល្អបរិបូរណ៍នោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com