ជាតិ
ទិដ្ឋភាព​ស្រុកស្រែ​នៅ​រដូវ​ច្រូតកាត់
13, Jan 2015 , 2:47 pm        
រូបភាព
ដោយ:
កំពង់ចាម៖ វាលស្រែ​ពណ៌​បៃតងខ្ចី​នៅ​រដូវវស្សា បាន​ប្តូរ​មកជា​ពណ៌​មាស​វិញ​ម្តង​នៅពេលដែល​រដូវ​ស្រូវ​ទំ​បាន​ចូលមក​ដល់។ កសិករ​ចាប់ផ្តើម​មមាញឹក​ច្រូតកាត់ និង​ដឹកជញ្ជូន​ប្រមូល​ផល​ស្រូវ​ទៅកាន់​លំនៅ​ដ្ឋានរៀងៗខ្លួន។ កុមារ​មួយចំនួន​នាំគ្នា​ដើរ​រើស​គួរ​ស្រូវ ដក​ម្អម ជីក​ក្តាម រើស​ខ្យង នៅតាម​វាលស្រែ​ដែល​បាន​ច្រូត​រួច។ ទិដ្ឋភាព​ស្រូវ​ទំ​ដែល​ប្រៀបបាន​នឹង​កម្រាលព្រំ​ក្រាល​គ្រប​លើ​ផ្ទៃដី​ដាច់​កន្ទុយភ្នែក បានផ្តល់​ក្តីសង្ឃឹម​ដល់​ប្រជាកសិករ​សារជាថ្មី​ម្តងទៀត ក្រោយ​ពីខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ពេញ​មួយឆ្នាំ។



សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាពស្រុកស្រែនៅ​ភូមិ​ប្រ​សំ ឃុំ​រអាង ស្រុក​កំពង់សៀម ក្នុង​ខេត្តកំពង់ចាម ដូចតទៅ៖



































© រក្សាសិទ្ធិដោយ thmeythmey.com