ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជា មុន្នី នឹង​រៀបចំ​ពិធី​បង្សុកូល​គម្រប់​ខួប១១ឆ្នាំ នៃ​ការស្លាប់​លោក​ជា វិជ្ជា
13, Jan 2015 , 5:25 pm        
រូបភាព

ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា មុន្នី មាន​ប្រសា​ស​ន៏​ថា លោក​និង​ក្រុមគ្រួសារ​នឹង​រៀបចំ​ពិធី​បង្សុកូល​គម្រប់​ខួប១១ឆ្នាំ នៃ​ការស្លាប់​របស់លោក ជា វិជ្ជា នៅ​ថ្ងៃទី២២ មករា​ខាងមុខ។លោក ជា មុន្នី បន្តថា គម្រោង​អ្នកចូលរួម​ក្នុង​ពិធី​បង្សុកូល​មាន​ចំនួន​ជា១០០នាក់ ប៉ុន្ដែ​គម្រោង​នេះ​មិនទាន់​អាច​កំណត់​បានទេ ដោយសារតែ​អាចមាន​អង្គការ​សង្គម​ស៊ីវិល គណបក្សនយោបាយ និង​កម្មករ​រោងចក្រ​ចូលរួម​បន្ថែមទៀត។



លោក​ប្រធាន​សហជីព​រូបនេះ​បានប្រកាសថា រូបលោក​នៅតែ​ទាមទា​ឲ្យ​តុលា​ការបន្ដ​ស្វែងរក​ឃាតករ​សម្លាប់​លោក ជា វិជ្ជា ដើម្បី​រក​យុត្តិធម៌​ជូន​បងប្រុស​លោក​ដដែល។ ប្រធាន​សហជីព​រូបនេះ​បន្ថែមថា៖«ខ្ញុំ​មិន​ទម្លាក់ចោល​ការទាមទា​នោះទេ។ ខ្ញុំ​នៅតែ​ទាមទារ​ឲ្យ​តុលាការ​ស្វែង​អ្នក​សម្លាប់​បង​ខ្ញុំ ដើម្បី​រក​យុត្តិធម៌​ជូន​គាត់។ ខ្ញុំ​នឹង​ព្យាយាម​ទាមទា​ដដែល»។

សូម​រម្លឹកថា លោក ជា វិជ្ជា ត្រូវបាន​ខ្មាំង​កាំភ្លើង​បាញ់សម្លាប់​នៅក្នុង​តូប​លក់​កាសែត​មួយកន្លែង ស្ថិតនៅ​ម្ដុំ​ក្បែរ​វត្ត​លង្ការ កាលពី​ថ្ងៃទី២២ មករា ឆ្នាំ២០០៤ កន្លងទៅ ខណៈដែល​រូបលោក​កំពុង​អង្គុយ​អាន​កាសែត​នៅ​ទីនោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com